Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរសូមគោរពច្បាប់ចរាចរណ៍! ស្លាប់៧នាក់ និងរបួស២៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៧ ខែកុម្ភៈម្សិលមិញ

08-02-2019 06:55

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់, របួសស្រាល៩នាក់ និងរបួសធ្ងន់១៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៩គ្រឿង, រថយន្ដតូច៥គ្រឿង និងរថយន្តធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, ស្រវឹង, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, កត្តាយានយន្ត, មិនគោរពសិទ្ធិ និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៦៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន៣៦នាក់, របួសធ្ងន់៦៦នាក់ និងរបួសស្រាល២៣នាក់៕