(ភ្នំពេញ)៖ «លោក សម រង្ស៊ី ជាអ្នកនយោបាយដែលមិនយល់អំពីបញ្ហាពិតរបស់សង្គមកម្ពុជា មិនខ្វល់អំពីប្រយោជន៍ជាតិ និងកំពុងបំផ្លាញសេចក្តីសុខរបស់ប្រជារាស្រ្តខ្មែររាប់លាននាក់» នេះជាការលើកឡើងរបស់អ្នកវិភាគ សុខ សុគន្ធ ឬ ជេម សុខ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅឯសហរដ្ឋអាមេរិក។
លោក ជេម សុខ បានលើកឡើងតាមរយៈវិដេអូអត្ថាធិប្បាយរបស់លោកដែលមានរយៈពេលជាង១ម៉ោង ពន្យល់អំពីដំណោះស្រាយបញ្ហាអយុត្តិធម៌សង្គមរវាងរាជការ និងរាស្រ្ត។
ការធ្វើអត្ថាធិប្បាយបកស្រាយរបស់លោក ជេម សុខ ជាញឹកញាប់នាពេលកន្លងមកនេះ បន្ទាប់ពីលោកបានមើលឃើញថា ទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ខ្លួន កំពុងចង់បំផ្លាញសន្តិភាពនៅកម្ពុជា
បង្កើតរឿងញុះញង់បបួលខ្មែរនៅក្រៅឲ្យទៅជល់គ្នាជាមួយខ្មែរក្នុងស្រុកដើម្បីប្រយោជន៍អាត្មានិយមរបស់ទណ្ឌិត សម រង្ស៊ី ព្រមទាំងរឿងរ៉ាវចង់បំផ្លាញកម្ពុជាជាច្រើនទៀត។
សូមស្តាប់ការធ្វើអត្ថាធិប្បាយពន្យល់របស់អ្នកវិភាគឯករាជ្យ ជេម សុខ៖