(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,០៤៧គ្រឿង រកឃើញល្មើសច្បាប់៩៣៩គ្រឿង (ម៉ូតូ៨០%) អប់រំ៤៤៦គ្រឿង និងផាកពិន័យ៤៩៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៧ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន ៣,៤២៤គ្រឿង, អប់រំ ៣២៨គ្រឿង និងផាកពិន័យ ៤១៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១-០៧ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៨,១០៦គ្រឿង រកឃើញយានយន្តល្មើស ៤,១៩៧គ្រឿង ក្នុងនោះអប់រំ១,២៤៤គ្រឿង និងផាកពិន័យ ២,៥០១គ្រឿង៕