(រតនគិរី)៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកំសាន្ដនៅក្នុងខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គិតពីថ្ងៃ៤-៥-៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានចំនួន២១,៤១៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន២០,៨៣៥ននាក់ ភ្ញៀវអន្តរជាតិមានចំនួន៥៨០នាក់ ដែលចំនួននេះកើនឡើង៨.១៩ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានតែភ្ញៀវទេសចរចំនួន ១៩,៧៩៥នាក់ប៉ុណ្ណោះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរ មកកំសាន្តសប្បាយក្នុងទឹកដីខេត្តរតនគិរី ជារៀងរាល់ឆ្នាំ គឺផ្តើមចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ មានសុខសន្តិភាព ពាសពេញផ្ទៃប្រទេស ធ្វើឲ្យ្យប្រជាពលរដ្ឋមានជីវភាពធូរធា។
លោកបន្តថា ទន្ទឹមនឹងខេត្តរតនគិរី ជាខេត្តអេកូទេសចរណ៍ ព្រមទាំងមានតំបន់រមណីយ៍ដ្ឋាន ទេសចរណ៍ធម្មជាតិ១៤ កន្លែងជាពិសេសរមណីយ៍ដ្ឋានធម្មជាតិបឹងយក្ខឡោម ទឹកធ្លាក់៧ជាន់ (អូរសៀងលែ) និងបឹងលំកុដ ដែលគ្រប់ភ្ញៀវទេសចរជាតិអន្តរជាតិ មិនដែលមើលរំលង៕