(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៣២០គ្រឿង រកឃើញល្មើសច្បាប់៤៤៦គ្រឿង (ម៉ូតូ៣៦%) អប់រំ២០២គ្រឿង និងផាកពិន័យ២៤៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៦ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន ១,៦៦៥គ្រឿង, អប់រំ ១៤៤គ្រឿង និងផាកពិន័យ ១៩៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០១-០៦ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២២,០៥៩គ្រឿង រកឃើញយានយន្តល្មើស ៣,២៥៨គ្រឿង ក្នុងនោះអប់រំ១,២៥០គ្រឿង និងផាកពិន័យ ២,០០៨គ្រឿង៕