(ភ្នំពេញ)៖ វិដេអូធ្វើអត្ថាធិប្បាយមួយដែលមានរយៈពេលជាង៥០នាទី ដោយអ្នកវិភាគឯករាជ្យ នៅនាយសមុទ្រលោក សុខ សុគន្ធ ឬ ជេម សុខ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានធ្វើការពន្យល់ និងបកស្រាយ ព្រមទាំងព្រលះទណ្ឌិត សម រង្ស៊ី ដែលចោទប្រកាន់ខុសទំនងមកលើរដ្ឋាភិបាលបច្ចុប្បន្នដឹកនាំឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា បានធ្វើឲ្យកូនខ្មែរធ្លាក់ខ្លួនក្រ និងជំពាក់បំណុលគេ។
អ្នកវិភាគ ជេម សុខ លើកឡើងច្បាស់ៗថា មានតែ សម រង្ស៊ី ទេ ដែលមិនយល់ដឹង និងមិនសិក្សាអំពីប្ញសគល់នៃសង្គមខ្មែរឲ្យច្បាស់ ចោទប្រកាន់ខុសទំនងលើរដ្ឋាភិបាល (សូមស្តាប់ការវិភាគ)។
ការបកស្រាយរបស់អ្នកវិភាគឯករាជ្យនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី នៅក្នុងវេទិកាជួបជុំជាមួយសកម្មជនរបស់ខ្លួននៅសហរដ្ឋអាមេរិក នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩បានលើកឡើងថា ប្រជារាស្ត្រខ្មែរជំពាក់លុយគេវណ្ឌក ដោយសារតែការដឹកនាំរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឲ្យពួកយើងក្រ។
សូមស្តាប់ការធ្វើអត្ថាធិប្បាយពន្យល់របស់អ្នកវិភាគឯករាជ្យ ជេម សុខ ឆ្លើយតបនឹង សម រង្ស៊ី ដែលលើកឡើងថា ខ្មែរធ្លាក់ក្រដោយសារសម្តេចតេជោ ហ៊ុន សែន៖