(ភ្នំពេញ)៖ អ្នកវិភាគឯករាជ្យ នៅនាយសមុទ្រលោក សុខ សុគន្ធ ឬ ជេម សុខ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានធ្វើវិដេអូ Live Show ឆ្លើយតបនឹងបកស្រាយយ៉ាងល្អ និងសមហេតុផល ពាក់ព័ន្ធដែលទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលស្រុកចគេចពីសំណាញ់ច្បាប់លើកឡើងថា រាស្រ្តក្រដោយសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការបកស្រាយរបស់អ្នកវិភាគឯករាជ្យនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី នៅក្នុងវេទិកាជួបជុំជាមួយសកម្មជនរបស់ខ្លួននៅសហរដ្ឋអាមេរិក នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩បានលើកឡើងថា ប្រជារាស្ត្រខ្មែរជំពាក់លុយគេវណ្ឌក ដោយសារតែការដឹកនាំរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឲ្យពួកយើងក្រ។
ក្នុងវិដេអូរយៈពេលជាង៣០នាទី, លោក ជេម សុខ ដែលបានបកស្រាយពីសហរដ្ឋអាមេរិកឲ្យដឹងថា តម្លៃកសិផលរបស់កសិករជាចំណែកទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ហេតុអ្វីចាំបាច់រាជរដ្ឋាភិបាល ត្រូវធ្វើឲ្យខូចតម្លៃកសិផលរបស់កសិករ នៅលើទីផ្សារ។ ក្រៅពីនោះលោក ជេម សុខ បានបកស្រាយលើចំណុចផ្សេងៗជាច្រើនទៀតផងដែរ។
សូមស្តាប់ការបកស្រាយរបស់អ្នកវិភាគឯករាជ្យ ជេម សុខ ឆ្លើយតបនឹង សម រង្ស៊ី ដែលលើកឡើងថា រាស្រ្តក្រដោយសារសម្តេចតេជោ ហ៊ុន សែន៖