(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៤១២គ្រឿង រកឃើញល្មើសច្បាប់២៨៤គ្រឿង (ម៉ូតូ៣៦%) អប់រំ១០២គ្រឿង និងផាកពិន័យ១៨២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៥ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន ៥៦៣គ្រឿង, អប់រំ ៦៨គ្រឿង និងផាកពិន័យ ៩៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១-០៥ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៨,៧៣៩គ្រឿង រកឃើញយានយន្តល្មើស ២,៨១២គ្រឿង ក្នុងនោះអប់រំ១០៤៨គ្រឿង និងផាកពិន័យ ១,៧៦៤គ្រឿង៕