Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

OPPO R17 Pro អ្នកជំនាញថតរូបពិតប្រាកដ នៅគ្រប់ពេលវេលា និងទីកន្លែង

05-02-2019 15:09

(ភ្នំពេញ)៖ ទូរស័ព្ទដៃស៊េរីទំនើប OPPO R17 Pro អ្នកជំនាញថតរូបពិតប្រាកដ នៅក្នុងដំណើរកំសាន្តលក្ខណៈគ្រួសារ និងលក្ខណៈមិត្តភាព ចាំបាច់ណាស់ ត្រូវតែមានការថតរូបភាពទុកជាអនុស្សាវរីយ៍ជាក់ជាមិនខាន គ្រប់ពេលដែលពួកគេមានការ ជួបជុំគ្នាយ៉ាងសប្បាយរីករាយ ប្រកបដោយស្នាមញញឹម។

អ្វីទៅដែលអាចបង្កើតសកម្មភាពទាំងនេះបាន? នោះគឺម៉ាស៊ីនថតរូបដែលអាចចាប់កាន់ផ្ទាល់ដៃ ទៅបានគ្រប់ទីកន្លែង និងគ្រប់ពេលវាលា។

យើងអាចដឹងថាលោកអ្នកប្រហែលជាស្ថិតក្នុងការពិចារណា ថាតើជ្រើសរើសទូរស័ព្ទបែបណា ដើម្បីធ្វើឱ្យដំណើរកំសាន្តរបស់លោកអ្នក ប្រកបដោយភាពរីករាយ និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នាបាន។

ទូរស័ព្ទមានតម្លៃថ្លៃ មិនប្រាកដថាស្រួលប្រើនោះទេ ហើយទូរស័ព្ទដែលមានតម្លៃសមល្មម ក៏មិនប្រាកដថាមិនស្រួលប្រើនោះដែរ សំខាន់លោកអ្នកចេះជ្រើសរើសទូរស័ព្ទដែលងាយស្រួល និងមានមុខងារងាយៗ ពេលដំណើរការកម្មវិធី ប៉ុន្តែវាទាន់សម័យមិនចាំបាច់ ប្រើពេលវេលាយូរ។

និយាយដល់ចំណុចនេះ យើងបាននឹកឃើញនូវម៉ូដែលទូរស័ព្ទថ្មីមួយ នោះគឺ R17 Pro ដែលអាចក្លាយទៅជាជំនួយការ ដ៏ប៉ិនប្រសព្វ សម្រាប់លោកអ្នកបានទាំងការផ្តិតយករូបភាពសន្លឹក និងរូបភាពវីដេអូ ព្រមទាំងមានតម្លៃសមរម្យ អាចទទួលយកបានថែមទៀតផង។

R17 Pro គឺជាប្រភេទទូរស័ព្ទរបស់ OPPO ដែលអាចជួយលោកអ្នកឱ្យមានភាពស្រស់បំព្រង ជាពិសេសថតរូបភាពពេលរាត្រី បានយ៉ាងច្បាស់ល្អ មិនព្រិល មិនស្រអាប់ និង មានពណ៌ធម្មជាតិយ៉ាងត្រជាក់ភ្នែក ដែលមានពាក្យស្លោកថា (Seize The Night) មិនចាញ់កាមេរ៉ា Professional ប៉ុន្មានទេ ដោយវាមានបច្ចេកវិទ្យាទប់លំនឹងពេលថតរូបពេលរាត្រី និង Ram ទំហំ 8GB ព្រមទាំងRom ទំហំ 128GB ថែមទៀតផង។

មនុស្សទាន់សម័យតែងតែជ្រើសរើសទូរស័ព្ទដែលទំនើប និងតម្លៃអាចទទួលយកបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ពួកគេផងដែរ៕

ព័ត៌មានបន្ថែមសូមលោកអ្នកចូលទៅកាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA/