(ភ្នំពេញ)៖ ការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ តែងតែផ្សារភ្ជាប់ជាមួយនឹងសម្ភារទំនើបៗ និងទាន់សម័យដោយខានមិនបាន ហើយជារឿយៗមនុស្សយើងម្នាក់ៗ តែងតែធ្វើការលើកទឹកចិត្តខ្លួនឯង ដូច្នេះលោកអ្នកអាចទិញជាមួយទូរស័ព្ទ OPPO F9 ដើម្បីជោគជ័យថ្មីនៅក្នុងឱកាសពិសេសនានា ដែលរួមមានពិធីចូលឆ្នាំថ្មី ពិធីខួបកំណើត និងពេលបើកប្រាក់ខែជាដើម។

ជាការកត់សំគាល់របស់យើង បានរកឃើញថាក្រៅពីសំលៀកបំពាក់ ស្បែកជើង កាបូបលុយ ម៉ាកល្បីៗ ថ្មីៗសម្រាប់ជាកាដូខ្លួនឯងនោះ មនុស្សយើងតែងតែទិញទូរស័ព្ទដៃទំនើប និងទាន់សម័យដល់ខ្លួនឯងផងដែរ។

អំឡុងពេលដែលពួកគេជ្រើសរើសកាដូទូរស័ព្ទដៃទំនើប សម្រាប់ខ្លួនឯងនោះ ពួកគេតែងតែចង់ដឹងពីពិសេសចំណុចមួយចំនួនពីអ្នកលក់ទូរស័ព្ទដៃទាំងនោះ ដូចជាទំហំ (Ram) នៅក្នុងទូរស័ព្ទដៃប៉ុន្មានដែរ? ពីព្រោះថាបើទំហំវាកាន់តែធំ គឺជាទីចង់បានសម្រាប់អ្នកទិញ និងមានភាពងាយស្រួល ក្នុងការប្រើប្រាស់កម្មវិធីល្អៗ និងទំនើបពីការទាញយកApp ទាំងឡាយ។ ហើយសំណួរជាបន្ត ថាតើទូរស័ព្ទនោះមានទំហំកាមេរ៉ា និងបច្ចេកវិទ្យាថតរូបបានច្បាស់ និងស្អាតដែរឬទេ? និងថាតើទូរស័ព្ទនោះអាចកាន់ថ្មបានយូរកម្រិតណា? អាចសាកថ្មបានលឿនកម្រិតណា?

នៅពេលនេះយើងអាចបញ្ជាក់ជូនលោកអ្នកបានថា OPPO F9 គឺជាចម្លើយដ៏សាកសមមួយសម្រាប់លោកអ្នកត្រៀមផ្តល់កាដូចំពោះខ្លួនឯង នៅក្នុងឱកាសពិសេសទាំងឡាយបានយ៉ាងអស្ចារ្យ ពីព្រោះដូចដែលលោកអ្នកបានដឹងស្រាប់ហើយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា បានលើកឡើងអំពីគុណសម្បត្តិរបស់ម៉ូឌែលទូរស័ព្ទ F9 ដែលអាចសាកថ្ម ត្រឹមតែ៥នាទីប៉ុណ្ណោះ តែអាចនិយាយគ្នាបានរយៈពេល២ម៉ោង ដោយបច្ចេកវិទ្យា VOOC និងថតរូបបានស្រស់ស្អាតទុកជាអនុស្សាវរីយ៍ ដោយកាមេរ៉ាមុខទំហំ 25MP និង កាមេរ៉ាក្រោយភ្លោះទំហំ 16MP+2MP ដោយ Ram ទំហំ 6GB ផងដែរ។ ឆ្នាំថ្មី ប្រើទូរស័ព្ទថ្មី ធ្វើឱ្យជីវិតកាន់តែទទួលបាននូវភាពជោគជ័យថ្មី និង ស្រស់ស្រាយ។

សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុនទូរស័ព្ទដៃដែលកំពុងមានភាពពេញនិយម ទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អ្នកប្រើនប្រាស់ទាំង នៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ។

ព័ត៌មានបន្ថែមសូមលោកអ្នកចូលទៅកាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA/