Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេក្ខជន២១៥នាក់ ជាប់ស្ថាបពរ និង២១នាក់ ជាប់បម្រុង ក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

05-02-2019 11:28

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបង្ហាញលទ្ធផលផ្លូវការ បញ្ជីឈ្មោះបេក្ខជនដែលបានប្រឡងជាប់ស្ថាពរ និងជាប់បម្រុង ក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះបើតាមលទ្ធផល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមលទ្ធផលរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មានបេក្ខជនប្រឡងជាប់ស្ថាពរ ចំនួន២១៥នាក់ ស្រី៣៨នាក់ និងជាប់បម្រុងចំនួន២១នាក់ ស្រី២នាក់។

លោកឧត្ដមសេនីយ៍ត្រី ហ៊ុន សុធី ស្នងការរងទទួលផែនបុគ្គលិក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា បេក្ខជនទាំងអស់ដែលជាប់ស្ថាពរ និងបម្រុង ត្រូវតម្រូវឲ្យបង្ហាញមុខនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក។

លោកឧត្តមសេនីយ៍ស្នងការរង បានបន្ថែមថា ការតម្រូវឲ្យបង្ហាញមុខនេះ ដើម្បីធ្វើការប្រជុំផ្សព្វផ្សាយណែនាំ អំពីការងារដែលតម្រូវឲ្យគេអនុវត្តបន្ដទៀត ដើម្បីបំពេញគ្រប់តាមលក្ខខណ្ឌដែលបានកំណត់ដោយក្រសួងមហាផ្ទៃ ពោលត្រូវទៅចូលរួមបណ្ដុះបណ្ដាលជំនាញផ្សេងៗជាដើម៕​