(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យចូលរួមវាយតម្លៃចលនាប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជាលេីកទី១ ដែលនឹងចាប់ផ្តើមនៅពេលខាងមុខនេះ។

ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ និង​ប្រជាពលរដ្ឋ​ អាចចូលរួម​​បញ្ចេញ​មតិ​​យោបល់ Rating ​​ពី​កម្រិតនៃ​ភាព​ពេញ​ចិត្ត​លេីភាព​ស្អាត​ និង​អនាម័យ​នៃ​បង្គន់​សាធារណៈ​កម្ពុជា​ ដែលធ្លាប់បានប្រេីប្រាស់សេវាក្នុងរយះពេល១ខែ ចុងក្រោយ ដោយ​គ្រាន់​តែ​៖

១៖ ចូល​តាម​រយៈ​តំណ​ (Link) ៖ http://pt.cambodiacleanup.com/voter

២៖ ឬ Scan QR Code ដូចក្នុង sticker មានបិទតាមបង្គន់សាធារណៈ ជាប់ក្នុងវគ្គជម្រុះបេក្ខភាពចលនាប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជាលេីកទី០១។ ខាង​ក្រោម​នេះ​គឺ​ជា​គំរូ sticker ដែល​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ប្រជាពលរដ្ឋ អាចចូល​រួមផ្តល់​យោបល់ ​​rating កំរិត​នៃ​ភាព​ស្អាត​បង្គន់​សាធារណៈ​កម្ពុជា​៕