(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ជា ពិសី ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានឧបត្ថម្ភថវិកាជូនដល់ប្រធានក្រុមប្រឹក្សាខណ្ឌ លោកនាយក ប្រធាន អនុប្រធានតាមបណ្ដាការិយាល័យជំនាញខណ្ឌ មន្ត្រីពាក់ព័ន្ធ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ប្រមាណជាង១០០នាក់ ក្នុងម្នាក់ៗចំនួន៤ម៉ឺនរៀល។
ក្រៅពីឧបត្ថម្ភថវិកាជូនមន្ត្រី លោក ជា ពិសី និងលោកស្រី អាន ផល្លា ជា ពិសី បានសម្ដែងនូវការចូលរួមរីករាយយ៉ាងក្រៃលែង និងសូមជូនពរ ដល់ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្ត្រីរាជការ បុគ្គលិកសាលាខណ្ឌ និងសាលាសង្កាត់ទាំង០៧ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ឲ្យទទួលបាននូវសំណាងល្អ សុខភាពល្អ និងជោគជ័យលើគ្រប់ភារកិច្ច ដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះការអុជធូបទៀន ចៀសវាងបញ្ហាអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ៕