(ភ្នំពេញ)៖ មន្ត្រីយោធា និងនគរបាល បានទាស់សម្តីគ្នារហូតឈានទៅផ្ទុះអាវុធចំនួន៣គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលអស់ប្រជាពលនៅកន្លែងកើតហេតុនោះ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវ១៣៩ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មិនទាន់មានប្រភពបញ្ជាក់ពីមូលហេតុដែលនាំឲ្យមន្ត្រីយោធា និងនគរបាលទាស់សម្តីគ្នានៅឡើយនោះទេ។ អត្តសញ្ញាណរបស់មន្ត្រីយោធា និងនគរបាល ដែលឈ្លោះទាស់ទែងគ្នានេះ ក៏មិនទាន់មានការបញ្ជាក់អត្តសញ្ញាណពីសមត្ថកិច្ចផងដែរ៕