(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៣៨០គ្រឿង រកឃើញល្មើសច្បាប់៤៩១គ្រឿង (ម៉ូតូ៨២%) អប់រំ១៩៥គ្រឿង និងផាកពិន័យ២៩៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៤ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន ២,៧២១គ្រឿង, អប់រំ ១៥៨គ្រឿង និងផាកពិន័យ ២៦៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១-០៤ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៧,៣២៧គ្រឿង រកឃើញយានយន្តល្មើស ២,៥២៨គ្រឿង (ម៉ូតូ ៨១%) ក្នុងនោះអប់រំ៩៤៦គ្រឿង និងផាកពិន័យ ១,៥៨២គ្រឿង៕