(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជានឹងមានជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំហើយ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាបុណ្យខួបកំណើតនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងសមាជិក សមាជិកានៃរដ្ឋសភា បានសម្តែងនូវក្តីសោមនស្សរីករាយ និងជូននូវសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះសម្តេច សាយ ឈុំ និងទទួលបានបាននូវសុខភាពល្អបរិបូរណ៍កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា ឲ្យសម្រេចបាននូវជោគជ័យថ្មីៗថែមទៀត។
សម្តេច ហេង សំរិន និងសមាជិក សមាជិករដ្ឋសភា ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដី តាមជួយអភិបាលថែរក្សាការពារ ប្រោសព្រំសព្ទសាធុការពរជ័យ ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕