(ភ្នំពេញ)៖ នៅខែមករា ឆ្នាំ២០១៩នេះ គម្រោងវិនិយោគថ្មីៗចំនួន១៣គម្រោង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា អនុម័តឲ្យដំណើរការវិនិយោគនៅកម្ពុជា សរុបទឹកប្រាក់ជិត៧០លានដុល្លារអាមេរិក បង្កើតការងារថ្មីរាប់ម៉ឺនកន្លែង។
យោងតាម Facebook ផ្លូវការរបស់ CDC បានឲ្យដឹងថា នៅខែមករា ឆ្នាំ២០១៩ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ GUOHUI LUGGAGE TRAVELING PRODUCTS (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.២៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៦៩កន្លែង។
២៖ GLOWING VALUE (CAMBODIA) BAG & LUGGAGE CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឬស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,១៦៨កន្លែង។
៣៖ PEEVI INDUSTRY (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.២៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៩៦កន្លែង។
៤៖ HILLTOP LUGGAGE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១B ភូមិអន្លង់សាន ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦.៤១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,៩៦៦កន្លែង។
៥៖ EVER SUPRA GARMENT (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,១១១កន្លែង។
៦៖ MILLENNIUM PLASTIC AND METAL PRODUCTS CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២០៥កន្លែង។
៧៖ THE SOUL GEAR (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុន វិនិយោគប្រមាណ ១៤.៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៩០៤កន្លែង។
៨៖ JIE RUI FENG (CAMBODIA) LEATHER CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្ត កណ្តាល មានទុនវិនិយោគប្រមាណ ៣.៦៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩០កន្លែង។
៩៖ SEES GLOBAL (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ ស្រោមដៃ-មួក-កន្សែងបង់ក-កាបូបស្ពាយ និងសម្ភារៈកីឡាគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកស្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,១៦៦កន្លែង។
១០៖ SHENG XIANG LI (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន ៨១៦កន្លែង។
១១៖ CAMBODIAN NEW HUNTER BAG & LUGGAGE CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន ១,០៥៦កន្លែង។
១២៖ TECHWAVES ALLIANCE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.៥៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៩៤កន្លែង។
១៣៖ IREACH FACTORY (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅប្លុក K ផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៧៩កន្លែង៕