(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ របស់សម្ដេច ដែលសារលិខិតនោះ មានខ្លឹមសារថា ក្នុងឱកាសដ៏មហាមង្គលប្រកបដោយក្ដីសោមនស្សរីករាយ នៃថ្ងៃខួបកំណើត សម្ដេចវិបុលសេនាភក្ដី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ១កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្ដែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងគោរពជូននូវសព្ទសាធុការពរជ័យ សិរីសួស្ដី វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ សូមបានប្រកបដោយសុខភាពល្អបរិបូរ កាយពលរឹងមាំ បញ្ញាភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ ។
គំរូវីរៈភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចវិបុលសេនាភក្ដី ជាសក្ខីកម្មនៃការខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងបទពិសោធន៍ប្រកបដោយគតិបណ្ឌិត សក្ដានុពល ឧត្ដមភាពក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យត្រចះត្រចង់ជាបន្តបន្ទាប់រួមចំណែកក្នុងការស្ដារ អភវឌ្ឍ និងកំណែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្សជាមូលដ្ឋានបន្តដឹកនាំព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវសមិទ្ធផលល្អធំធេងថ្មីៗថែមទៀត ធ្វើឲ្យមាតុភូមិអង្គរមានសុខសន្តិភាព ស្ថិរភាព ជាដរាបរៀងទៅ ។
យើងខ្ញុំ សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសារ ចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សារលិខិតជូនពរមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖