(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំតង់សម្រាកយប់កំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំតង់សម្រាកយប់ កាលពីកំឡុងឆ្លងឆ្នាំសកល២០១៨-២០១៩ នាពេលកន្លងមកនេះ និងស្របតាមគំនិតផ្តួចផ្តើមរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។
ជាមួយគ្នានេះសម្រាប់ឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តរៀបចំតង់សម្រាកយប់ សម្រាប់ទទួលភ្ញៀវជាតិ-អន្តរជាតិដែលមានបំណងទៅកំសាន្ត និងសម្រាកនៅខេត្តព្រះសីហនុ កំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។
កម្មវិធីនេះ រៀបចំនៅតាមបណ្តោយ «ឆ្នេរ៊អូរឈើទាល២ (អតីតឆ្នេរអារីសស្តុន) ដោយមានដាក់តង់ជួលចំនួន ៣០០តង់ មានភ្លើងបំភ្លឺពេលទើសភ្លឺ មានបង្គន់ចល័ត មានបន្ទប់ទឹក និងចំណតយានយ ន្តធំទូលាយនៅតំបន់បោះតង់នោះ និងមានកម្មវិធីកំសាន្តជាច្រើនទៀត» ។
ក្នុងតង់និមួយៗមានដាក់ជូន៖ ពូក ខ្នើយ ភួយ និងកន្ទេលអង្គុយលេងផងដែរ ដែលមានតម្លៃពី១៥ ទៅ២០ដុល្លាក្នុងមួយថ្ងៃ។
សម្រាប់ព័ត៌មានបន្ថែម និងកក់តង់សូមទំនាក់ទំនង៖ ០១៦ ៥២៩៦៩៦/ ០៧៨ ៥៣៥៤០៦/ ០៩៨ ៧៨៧៩០៤/ ០១៦ ៩៩៣៧៧៦៕