(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានកើតឡើងចំនួន ១០លើក បណ្ដាលឱ្យស្លាប់ចំនួន ៣នាក់ និងរបួសធ្ងន់ស្រាលចំនួន ១៤នាក់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបានបន្តថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១-០៣ ខែកុម្ភៈ កើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៥លើក ក្នុងនោះមានអ្នកស្លាប់ចំនួន ១១នាក់ និងរបួសធ្ងន់ស្រាលចំនួន ៤៨នាក់៕