(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៨៧១គ្រឿង រកឃើញល្មើសច្បាប់ ៦៤២គ្រឿង (ម៉ូតូ ៧៥%) អប់រំ ២៦០គ្រឿង និងផាកពិន័យ ៣៨២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៣ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន ២,៦២៧គ្រឿង, អប់រំ ១៦១គ្រឿង និងផាកពិន័យ ២៩២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១-០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣,៩៤៧គ្រឿង រកឃើញយានយន្តល្មើស ២,០៣៧គ្រឿង (ម៉ូតូ ៨១%) ក្នុងនោះអប់រំ ៧៥១គ្រឿង និងផាកពិន័យ ១,២៨៦គ្រឿង៕