(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៤៣៥គ្រឿង រកឃើញល្មើសច្បាប់៧២២គ្រឿង(ម៉ូតូ៨២%) អប់រំ២៣០គ្រឿង និងផាកពិន័យ៤៩២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,៦៥២គ្រឿង, អប់រំ១៧១គ្រឿង និងផាកពិន័យ២៨០គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩,០៧៦គ្រឿង រកឃើញយានយន្តល្មើស១,៣៩៥គ្រឿង(ម៉ូតូ៨៤%) ក្នុងនោះអប់រំ៤,៩១គ្រឿង និងផាកពិន័យ៩០៤គ្រឿង៕