Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សានុសិស្ស សាលាអន្តរជាតិ អាយ ស៊ី អេស ធ្វើដំណើរទស្សនកិច្ចសិក្សា ក្នុងចក្រភពអង់គ្លេស

02-02-2019 18:07

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ សិស្សានុសិស្សនៃសាលាអន្តរជាតិ អាយ ស៊ី អេស រួមទាំងថ្នាក់ ដឹកនាំសាលាសរុបចំនួន២៣រូប បានធ្វើដំណើរទស្សនកិច្ចសិក្សាអន្តរជាតិប្រចាំឆ្នាំ ទៅកាន់ចក្រភពអង់គ្លេស នៅក្នុងទីក្រុងLondon ទីក្រុងCambridge ទីក្រុងNottingham និងទីក្រុង Manchester រយៈពេល១៣ថ្ងៃ តាមជើងហោះហើរនៃអាកាសចរណ៍ Qatar។

សិស្សានុសិស្សទាំងអស់នឹងបានទៅទស្សនកិច្ចនៅឯសាកលវិទ្យាល័យ និងសាលាល្បីៗនានា មានជា អាទិ៍ដូចជា University of Cambridge, Nottingham Trent University, Queen’s College, King’s College, Abbey College ... និងតំបន់ទេសចរណ៍ផ្សេងៗ ដូចជា នាឡិកា Big Ben រាជវាំង Buckingham ស្ពាន Tower ទោងវិល London Eye វិថី Oxford តំបន់ China Town ស្ពាន Mathematical Bridge សារមន្ទី និងពហុកីឡាដ្ឋាន Old Trafford នៃក្លឹបបាល់ទាត់ Manchester United និងមជ្ឍមណ្ឌលទីក្រុង Manchester ជាដើម។

ដំណើរទស្សនៈកិច្ចសិក្សានេះ នឹងផ្ដល់ឱកាសឲ្យសិស្សានុសិស្សទទួលបានបទពិសោធន៍ និងការសិក្សាស្វែងយល់អំពីវប្បធម៌អន្តរជាតិ ការផ្លាស់ប្ដូរបទពិសោធន៍សិក្សា និងការទំនាក់ទំនងអន្តរជាតិជាមួយនិស្សិតក្នុងសាកលវិទ្យាល័យល្បីៗនៃចក្រភពអង់គ្លេស តាមរយៈការជួបជុំ និងសកម្មភាព សង្គមនានា។

បន្ថែមពីនេះ សិស្សានុសិស្ស នឹងចូលរួមវគ្គសិក្សានៅក្នុងមហាវិទ្យាល័យល្បីៗនៃទីក្រុងCambridge ដែលផ្ដោតសំខាន់លើជំនាញនិយាយជាសាធារណ: ជំនាញសសេរជាន់ខ្ពស់ និងការតម្រង់ទិសក្នុងការជ្រើសរើសជំនាញសំរាប់ការសិក្សាបន្តនៅកម្រិតក្រោមឧត្តមសិក្សា ៕