(ភ្នំពេញ)៖ ក្រុមហ៊ុន មិង ហួរ បានប្រកាសសម្ពោធកន្លែង លក់ឧបករណ៍ហាត់ប្រាណរបស់ខ្លួនជាផ្លូវការហើយ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ ជាមួយនឹងការបើកសម្ពោធទីតាំងថ្មីនេះ ក្រុមហ៊ុន មិង ហួរ បានបញ្ចុះតម្លៃរាល់ឧបករណ៍ហាត់ប្រាណទាំងអស់ រយៈពេលពេញមួយខែដោយចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩។

លោក ឈួរ ឈុនហួរ ប្រធានក្រុមហ៊ុន មិង ហួរ លក់ឧបករណ៍ហាត់ប្រាណនេះបានឲ្យដឹងថា ឧបករណ៍ហាត់ប្រាណទាំងអស់ នាំចូលពីសហរដ្ឋអាមេរិក ប្រភេទឧបករណ៍១ទឹកពីស្រុកគេ ប៉ុន្ដែគុណភាពធានានូវការប្រើប្រាស់បាន៨០-៩០ភាគរយ។ ក្នុងនោះមានម៉ាស៊ីនរត់, កង់ធាក់, ឧបករណ៍ហាត់សាច់ដុំ និងឧបករណ៍ហាត់ប្រាណមួយចំនួនទៀត។

លោកបន្ដថា «ក្នុងថ្ងៃបើកសម្ពោធនេះ មិង ហួរ នឹងបញ្ចុះតម្លៃចំនួន២០ភាគរយរយៈពេល ១ខែឯណ្ណោះ ពោលចាប់ពីថ្ងៃទី០២ ខែកុម្ភៈ រហូតដល់ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩»។

លោកបន្ថែមថា សម្រាប់ទីតាំងថ្មីនេះក្រុមហ៊ុនរំពឹងថា នឹងមានការទទួលគាំទ្រច្រើនពីអតិថិជន ដូចក្លឹបហាត់ប្រាណដទៃទៀតផងដែរ។ ការបើកសម្ភោធនេះធ្វើឡើងស្រប់តាម ទីផ្សារនៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងរីចម្រើនបូកផ្សំ ជាមួយនឹងពលរដ្ឋនាពេលបច្ចុប្បន្ននេះ ថែរក្សាសុខភាពជាចម្បងផងដែរ៕