(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋ ឲ្យបញ្ឈប់ការប្រើប្រាស់ឱសថបំប៉នសុខភាពតាមសង្គម Facebook ក្នុងគណនី Nutri Taller Plus-Maximum Height Growth ដែលបានកំពុងផ្សព្វផ្សាយលក់ឱថសបំប៉នសុខភាពពន្លូតកម្ពស់ឈ្មោះ Nutri TALLER ដែលគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាល ថែមទាំងផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ដ្រត្រឹមត្រូវទៀតផង៕
ព័ត៌មានលម្អិតមានដូចខាងក្រោម៖