(ភ្នំពេញ)៖ បច្ចុប្បន្ននេះការលេងហ្គេមក្នុងទូរស័ព្ទដៃ តាមរយៈអនឡាញ កំពុងតែទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ នៅពេលដែលពួកគេទំនេរពីការងារ ឬពីការសិក្សា ដូច្នេះជាមួយប្រភេទទូរស័ព្ទដៃ OPPO ម៉ូឌែល F9 ដែលមានល្បឿនលឿន នឹងធ្វើឱ្យអ្នកលេងហ្គេម PUBG អស់ក្តីបារម្មណ៍ និងបញ្ចូលថ្មលឿនជាង៤ដង ខុសពីប្រភេទទូរស័ព្ទដៃធម្មតា

នៅក្នុងនោះម៉ូឌែលទូរស័ព្ទដែលអាចផ្តល់ទំនុកចិត្តដល់លោកអ្នកបាននោះក៏មានប្រភេទទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO ម៉ូឌែល F9 ផងដែរ។

ដែលមានបច្ចេកវិទ្យាសាកថ្មលឿន VOOC ធានាសុវត្ថិភាពពេលសាកថ្ម និងសាកថ្មបានលឿនជាង៤ដងខុសពីប្រភេទទូរស័ព្ទទូទៅ ដូច្នេះលោកអ្នកដែលចូលចិត្តលេងហ្គេមប្រភេទអនឡាញ សូមឈប់បារម្មណ៍ទៀតទៅ ការសាកថ្មយូរមិនមែនជាឧបសគ្គរបស់លោកអ្នកទៀតឡើយ ប៉ុន្តែមិនមែនបានន័យថា យើងលើកទឹកចិត្តលោកអ្នកឱ្យចូលរួមលេងហ្កេមគ្រប់ពេលវេលានោះទេ លោកអ្នកអាចលេងកំសាន្តបាន រាល់ពេលសម្រាកពីការងារ និងការសិក្សាដើម្បីបង្ករបរិយាកាសរីករាយ និងបង្កើនមិត្តភាពរវាងគ្នាទៅវិញទៅមកផងដែរ។

ជាក់ស្តែងហ្គេម PUBG គឺជាប្រភេទហ្គេមដែលអាចលេងបានគ្នាច្រើន អាចសន្ទនាគ្នាបាន អាចបង្កើតក្រុមអាចបង្កើតឈ្មោះ ក្រៅជាដើម។ នៅពេលដែលពួកគេលេងហ្គេមម្តងៗ ពួកគេតែងតែផ្តោតអារម្មណ៍ និងជក់ចិត្តទៅលើហ្គេមទាំងនោះ ព្រោះថាឈុតឆាក និងរូបភាពនៅក្នុងហ្គេមទាំងនោះ មានភាពទាក់ទាញបែប 3D មានការប្រយុទ្ធគ្នាដោយកំាភ្លើងសិប្បនិម្មិត ការរួបរួមសាមគ្គីគ្នា កំចាត់ខ្មាំងសត្រូវ ហើយពួកគេតែងតែហៅគ្នាទៅវិញ ទៅមកថា «Bro Bro» ឬ «Sis Sis» ដែលជាភាសាមួយកំពុងពេញនិយម នៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះពួកគេអាចបង្កើតមិត្តភាពជាមួយគ្នាតាមរយៈការលេងហ្គេមប្រភេទអនឡាញនេះថែមទៀតផង។

ជាទូទៅអ្នកលេងហ្គេមទាំងអស់ តែងតែមានអារម្មណ៍មួរម៉ៅ និង មិនសប្បាយចិត្តនៅពេលដែលកំពុងលេងហ្គេម ស្រាប់តែមានទូរស័ព្ទហៅចូល ឬទូរស័ព្ទអស់ថ្មជាដើម ដោយពេលខ្លះពួកគេអង្គុយលេងហ្គេមបណ្តើរ សាកថ្មទូរស័ព្ទជាប់ជញ្ជាំងមានហ្រ្វីភ្លើងបណ្តើរ និងពេលខ្លះទៀតត្រូវមានដុំ Power Bank ដាក់ជាប់ខ្លូនរហូត ដើម្បីបានលេងហ្គេមបន្តជាមួយក្រុមតូចៗរបស់ពួកគេ។

ដូចលោកអ្នកធ្លាប់ដឹងហើយថាការប្រកួតប្រជែងទីផ្សារទូរស័ព្ទនៅកម្ពុជា កំពុងតែមានភាពផុសផុល ទាំងការរចនារូបរាងទូរស័ព្ទយ៉ាងទាក់ទាញ ទំហំផ្ទុក (Ram) បូករួមទាំងកម្លាំងថ្ម និងការសាកថ្មបានលឿននៃម៉ូឌែលទូរស័ព្ទនីមួយៗ បានក្លាយទៅជាទីចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ ទូរស័ព្ទនាសម័យនេះ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តលេងហ្កេមប្រភេទអនឡាញនេះ៕

ព័ត៌មានបន្ថែមសូមលោកអ្នកអាចចូលទៅកាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA/