(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ២០១៩ លោក សាន ឆ ប្រធានក្រុមហ៊ុន MSKSPC COL.,TD បានជួបពិភ្សាការងារជាមួយលោក Gary Robson ជាប្រធានផ្នែកទីផ្សារបស់ក្រុមហ៊ុន Nature’s Way នៃប្រទេសអូស្រ្តលី ដេីម្បីជំរុញអោយទីផ្សារនៃការចែកចាយអោយកាន់ទទួលបានការគំាទ្រច្រេីនបន្ថែមទៀត ដែលជំនួបនេះបានធ្វេីឡេីងនៅភោជនីយដ្ឋាន TOPAS រាជធានីភ្នំពេញ។
លោក សាន ឆ បានលេីកឡេីងថាក្រុមហ៊ុន MSKSPC បានបង្កើតឡើងនៅថ្ងៃ២៤ ខែមីនា ឆ្នំា២០១៨ .ដោយទទួលបានសិទ្ធផ្តាច់មុខពីក្រុមហ៊ុន Nature’s Way នៃប្រទេសអូស្រ្តាលីតែមួយគត់នៅប្រទេសកម្ពុជា មូលហេតុដែលលោកយកនៅផលិតផល Nature’s Way មកធ្វេីការចែកចាយនៅប្រទេសកម្ពុជា គឺដោយសារ លោកបានធ្វេីការសិក្សាយ៉ាងមត់ចត់ទៅលេីគុណភាព នឹងការផ្តល់អត្ថប្រយោជន៍របស់ Nature’s Way ដែលធ្វេី តេសសាកល្បងដោយឆ្លងកាត់ក្រសួងសុខាភិបាល យ៉ាងត្រឹមត្រូវ ទេីបលោកសម្រេច នំាយកមកធ្វេីការចែកចាយបន្តនៅប្រទេសកម្ពុជា ដោតផ្តោតទៅលេីគុណភាពនឹងសុខភាពជាចំបង។
លោក Gary Robson បានកោតសរសេីរ ដល់ក្រុមហ៊ុន MSKSPC ដែលបានខិតខំពង្រីកទីផ្សាររបស់ខ្លួន រហូតមានការគាំទ្រច្រេីនពីអតិថិជន កាន់តែមានចំនួនកេីនឡេីងក្នងរយៈពេលខ្លីមកនេះ។
លោកបានបន្តទៀតថាក្រុមហ៊ុន Nature’s Way ចាប់ពីបង្កេីតរហូតមកដល់ពេលបច្ចុប្បន្ននេះមានចំនួនជាង មួយរយក្រុមហ៊ុនហេីយនៅទូទំាសកលលោក បូករួមទំាងក្រុមហ៊ុន MSKSPC នៅកម្ពុជានេះផងដែរ។
សូមបព្ជាក់ថា Nature’s Way មានផលិតផលជាច្រើនប្រភេទដូចជា Collagen, Vitamin មនុស្សចាស់ និងកូនក្មេងង នឹងមានគ្រឿងសំអាងមួយចំនួន ផលិតផលទាំងនេះមាននៅហ្វាម៉ាស៊ីមួយចំនួនដូចជា ហ្វាម៉ាស៊ីអ៉ីអន១ និង ហ្វាម៉ាស៊ី អ៉ីអន២ ហ្វាម៉ាស៊ីព្រះចន្ទពេញវង់ ហ្វាម៉ាស៊ី Guardian ទាំង១០សាខា ហ្វាម៉ាស៊ីពន្លឺសាម្គី (ផ្សារតាប៉ាង) ហ្វាម៉ាស៊ី NextMed (ពោធិចិនតុង) និងហ្វាម៉ាស៊ីនជាច្រើនទៀត នៅតាមខេត្ត និងរាជធានីភ្នំពេញ ដោយបច្ចុប្បន្នក្រុមហ៊ុនក្រៅធ្វេីការ ចែកចាយនៅភ្នំពេញយេីងខ្ញុំក៏មានតំណាងចែកចាយ បន្តទៀតនៅតាមបណ្តាខេត្តផងដែរ ដូចជានៅខេត្ត សៀមរាប បាត់ដំបង តាកែវ ព្រៃវែង កំពង់ចាម ក្រចេះ ផងដែរ៕