(ភ្នំពេញ)៖ Panasonic គឺជាម៉ាកមួយដ៏ល្បីនៅលើពិភពលោក ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាយូរឆ្នាំមកហើយ ដោយក្រុមហ៊ុន ផ្គត់ផ្គង់នូវគ្រឿងអេឡិចត្រូនិច ប្រើប្រាស់ក្នុងគេហដ្ឋានជាច្រើនប្រភេទ មានតាំងពីម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ឧបករណ៍ផ្ទះបាយ រហូតដល់ឧបករណ៍រក្សាសម្រស់។

ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ក្រុមហ៊ុន Panasonic ក៏បានរៀបចំកាដូអាំងប៉ាវពិសេស ដែលមានរង្វាន់ជាច្រើន ជូនដល់អតិថិជនរបស់ខ្លួន ដែលបានជាវនូវឧបករណ៍ប្រើប្រាស់ផ្សេងៗពីហាងដែលមានផ្តល់បណ្ណធានា ដូចជា គ្រប់សាខាក្រុមហ៊ុន​ ស៊ុនស៊ីមិចកូ (Sunsimexco) ក្រុមហ៊ុនខេហ្វរ (Kfour) ក្រុមហ៊ុន G-Gear ផ្សារទំនើប អ៊ីអន ខេមបូឌា (AEON Cambodia) និងក្រុមហ៊ុន Nojima ។

ការផ្តល់ជូននូវអាំងប៉ាវហេងហេង​នេះ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឬរហូតដល់អាំងប៉ាវអស់ពីស្តុក។

រាល់ព័ត៌មានលម្អិត លោកអ្នកអាចធ្វើការទំនាក់ទំនងមក កាន់៖ Facbook Page «Panasonic Cambodia» ដើម្បីទទួលបាននូវព័ត៌មានថ្មី នៃការផ្តល់ជូនពិសេសជាច្រើនទៀតនៅតាមបណ្តាហាងដៃគូពាណិជ្ជកម្មខាងលើ។

គូសបញ្ជាក់ផងដែរថា Panasonic បានបង្កើតឡើងតាំងពីឆ្នាំ ១៩១៨ មកម្លេះ រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេល ១០០ឆ្នាំមកហើយ រាល់ឧបករណ៍អេឡិចត្រូនិច ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យារបស់ប្រទេសជប៉ុន ហើយដែលតែងតែបំពាក់នូវបច្ចេកវិទ្យាថ្មីៗពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបំពេញតំរូវការអតិថិជន ផ្តល់នូវសុខមាលភាពក្នុងការរស់នៅ និងគិតគូរពីបរិស្ថាន។

រាល់ការជាវផលិតផល Panasonic ទាំងអស់ ក្រុមហ៊ុនផ្តល់ជូននូវបណ្ណធានា ដើម្បីផ្តល់នូវទំនុកចិត្តលើគុណភាព និងសេវាកម្ម។ សូមកុំភ្លេចសួររកបណ្ណធានា រាល់ពេលជាវនូវផលិតផល Panasonic៕