(ភ្នំពេញ)៖ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា រយៈពេលពេញ១ខែ មករា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា កើតឡើង៣៣១លើក បណ្តាលឲ្យមនុស្ស១៤៨នាក់ស្លាប់ និងមនុស្ស៥១៧នាក់ផ្សេងទៀតរបួសធ្ងន់ស្រាល។
បើតាមរបាយការណ៍មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍មាន បើកល្បឿនលឿន១៣១លើក មិនគោរពសិទ្ធិ៧៤លើក មិនប្រកាន់ស្តាំ ៥២លើក ប្រជែង២៨លើក បត់គ្រោះថ្នាក់២២លើក ស្រវឹង៩លើក ងងុយដេក៥លើក និងកត្តាយានយន្ត១០លើក។ ចំពោះយានយន្តដែលខូចខាតវិញរួមមាន៖ ម៉ូតូ៣៤៦គ្រឿង រថយន្តតូច១៧៩គ្រឿង រថយន្តធំ ៩១គ្រឿង យានយន្តផ្សេង៣១គ្រឿង។
ដោយឡែករាជធានី ខេត្តដែលកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមាន៖ ភ្នំពេញ៨២លើក ស្លាប់២៤នាក់, ព្រះសីហនុ២២លើក ស្លាប់១៤នាក់, ព្រៃវែង ៧លើកស្លាប់១២នាក់, កំពង់ចាម ១៩លើកស្លាប់១០នាក់, ស្វាយរៀង១៣លើក ស្លាប់៩នាក់, កំពង់ស្ពឺ១៥លើក ស្លាប់៩នាក់ និងកណ្តាល១៩លើក ស្លាប់៨នាក់៕