(ភ្នំពេញ)៖ របាយការណ៍បង្ក្រាបគ្រឿងញៀនរបស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ​ បានបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនបានចំនួន៦៣២ករណី ឃាត់មនុស្ស១,៤៨៥នាក់ ក្នុងនោះមានស្រី១១០នាក់។

របាយការណ៍បានឲ្យដឹងទៀតថា ក្នុងចំណោមការបង្ក្រាបករណីគ្រឿងញៀន៦៣២ករណី មានករណី៖

* ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ៣៦២ករណី ឃាត់មនុស្ស៨០៦នាក់ (ស្រី៦៩នាក់)
* ករណីប្រើប្រាស់ ២៧០ករណី ឃាត់មនុស្ស ៦៧៩នាក់ (ស្រី៤១នាក់)។
* អនុវត្ដន៍ដីកា៖ ២៥ដីកា ឃាត់ ២៥នាក់ (ស្រី១នាក់)
* រឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង ៥គីឡូក្រាម និង១,៣៧១កញ្ចប់
* កញ្ឆាក្រៀមជាង១៦គីឡូក្រាម និង៣,២៩៥ដើម៕