ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦, តាមរយៈ Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទដៃ
(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីថ្លែងការណ៍៖ ច្រានចោលនិងបដិសេធព័ត៌មានថា៖ «រាជរដ្ឋាភិបាលគ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែពីរាជានិយម ទៅរបបសាធារណរដ្ឋ» (ចុចអាន)
២៖ សេចក្តីថ្លែងការណ៍៖ សម្តេចតេជោ ហ៊ុន សែន បានសច្ចាចំពោះមុខព្រះសពរបស់ព្រះបរមរតនកោដ្ឋថា៖ «ទូលបង្គំនឹងការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ» (ចុចអាន)
៣៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ព្រមានតាមអង្គភាព មិនត្រូវមានឪ និងកូន ឬញាតិសណ្តាន ធ្វើការជាមួយគ្នានោះទេ ព្រោះនាំឲ្យមានការរិះគន់ (ចុចអាន)
៤៖ បណ្ឌិត សុខ ទូច ប្រាប់ទណ្ឌិត សម រង្ស៊ី កុំប្រៀបធៀបកម្ពុជា ទៅនឹងប្រទេសវេណេស៊ុយអេឡា (ចុចអាន)
៥៖ លោក សុខ ទូច៖ បើសិនអាមេរិកមិនទម្លាក់គ្រាប់បែក និងមិនធ្វើសង្គ្រាមជាមួយវៀតណាមខាងត្បូង ប្រហែលគ្មានវត្តមានខ្មែរក្រហមនៅកម្ពុជាទេ (ចុចអាន)
៦៖ នាយឧត្តមសេនីយ៍ នេត សាវឿន៖ សមត្ថកិច្ចបានទទួលដីកា៣ ពីស្ថាប័នតុលាការ ដើម្បីចាត់ការទណ្ឌិត សម រង្ស៊ី (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលស្ថាប័នមានសមត្ថកិច្ច ត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈនេះតទៅ (ចុចអាន)
៨៖ កម្ពុជា ទទួលបានចំណាត់ថ្នាក់ ជាទីផ្សារមួយ មានកំណើនលឿនជាងគេក្នុងចំណោមទីផ្សារ MICE (ចុចអាន)
៩៖ សម្តេចតេជោ អំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជធូបទៀន និងដុតក្រដាសសែននៅថ្ងៃសែនចិន ខ្លាចកើតគ្រោះអគ្គិភ័យ (ចុចអាន)
១០៖ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសថៃ ថែរក្សាសុខភាព និងប្រុងប្រយ័ត្ន ចំពោះឥទ្ធិពលខ្យល់កខ្វក់ (ចុចអាន)
១១៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាគ្មានមូលដ្ឋានទ័ពបរទេសនៅលើទឹកដី ដូចការចោទប្រកាន់ឡើយ (ចុចអាន)
១២៖ សប្តាហ៍ចុងខែមករា ឆ្នាំ២០១៩ វិមានឈ្នះ ឈ្នះ! ទទួលអ្នកទស្សកិច្ចសិក្សាប្រមាណ ២០០០នាក់ក្នុង១ថ្ងៃៗ (ចុចអាន)
១៣៖ ខេត្តព្រះសីហនុ កំពត និងកែប ទទួលបានគ្រឿងចក្រសម្អាតឆ្នេរ ៣គ្រឿង តម្លៃជិត៤២ម៉ឺនដុល្លារ សម្រាប់សម្អាតឆ្នេរ (ចុចអាន)
១៤៖ កម្ពុជា គ្រោងរៀបចំធ្វើលំហាត់ហ្វឹកហ្វឺនមហារំអិល១៩ នៅខេត្តកោះកុង ក្រោមប្រធានបទ «ប្រឆាំងនឹងការប្លន់នាវាដឹកប្រេង» (ចុចអាន)
១៥៖ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅទីរួមខេត្តកោះកុង អាចមានទឹកប្រើប្រាស់ឡើងវិញនៅល្ងាចនេះ, មូលហេតុមកពីទុយោមេចែកចាយទឹក ត្រូវភ្លើងឆេះនាំឲ្យបែកធ្លាយទឹក (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ សភាអឺរ៉ុបប្រកាសទទួលស្គាល់លោក Juan Guaido ជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា (ចុចអាន)
២៖ វេណេស៊ុយអេឡាទើបបំបែកផែនការធ្វើរដ្ឋប្រហារថ្មីមួយ ដែលមានទាំងគម្រោងធ្វើឃាតអ្នកនយោបាយ និងមន្ត្រីយោធាដែលគាំទ្ររដ្ឋាភិបាលលោក ម៉ាឌូរ៉ូ (ចុចអាន)
៣៖ អាកាសយាន្តដ្ឋានសុវណ្ណភូមិរបស់ថៃ រំពឹងទទួលបានអ្នកធ្វើដំណើរ២.៦លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន (ចុចអាន)
៤៖ ប្រតិភូចិន៖ កិច្ចប្រជុំពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក មានភាពជឿនលឿនប្រកបដោយផ្លែផ្កា (ចុចអាន)
៥៖ បេសកជនពិសេសអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនមិនមែនកំពុងព្យាយាមប្ដូររបបដឹកនាំ លោក គីម ជុងអ៊ុន នោះទេ (ចុចអាន)
៦៖ សារព័ត៌មាន CNN៖ កិច្ចប្រជុំកំពូលលើកទីពីររវាង លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នឹងធ្វើឡើងនៅវៀតណាម (ចុចអាន)
៧៖ ម៉ិចស៊ីកូ អ៊ុយរ៉ាហ្គាយ និងវ៉ាទីកង់ចង់ឲ្យមានការចរចានៅវេណេស៊ុយអេឡា តែអាមេរិកប្រឆាំងដាច់ខាត និងតម្រូវឲ្យលោក ម៉ាឌូរ៉ូ ត្រូវតែចុះចេញពីអំណាច! (ចុចអាន)
៨៖ មីយ៉ាន់ម៉ា៖ អ្នកសារព័ត៌មាន Reuters ពីរនាក់សម្រេចប្តឹងឧទ្ធរណ៍ ចំពោះសាលក្រមតុលាការជាន់ទាប ដែលបានសម្រេចឲ្យពួកគេជាប់ពន្ធនាគារ០៧ឆ្នាំ (ចុចអាន)
៩៖ ប៉ូលិសចិនរឹបអូសប្រាក់១៩០លានដុល្លារអាមេរិក ពីអាជីវកម្មពីរ៉ាមីតតាមអនឡាញ (ចុចអាន)
១០៖ អាកាសយានដ្ឋានមួយ ចាប់ផ្ដើមប្រើម៉ាស៊ីនស្គែនរាងកាយ អ្នកដំណើរដំបូងគេបង្អស់ នៅប្រទេសចិន (ចុចអាន)