(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៦៤១គ្រឿង រកឃើញល្មើសច្បាប់៦៧៣គ្រឿង(ម៉ូតូ៨៦%) អប់រំ២៦១គ្រឿង និងផាកពិន័យ៤១២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០១ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន៣,០០៩គ្រឿង, អប់រំ២១៤គ្រឿង និងផាកពិន័យ៣៦៦គ្រឿង៕