(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំនេះ ក្រុមហ៊ុន អ័រគីដេវីឡា បានបង្កើតកម្មវិធីថែមជូនរង្វាន់ធំៗយ៉ាងច្រើន ជាមួយនឹង “កូនជ្រូកនាំទ្រព្យ” សំរាប់ឆ្នាំថ្មីនេះ។

រាល់អតិថិជនដែលធ្វើការជាវ ឬកក់ប្រភេទផ្ទះវីឡាផ្សេងៗ ផ្ទះអាជីវកម្មហ្សបហោស ដីឡូតិ៍សម្រាប់សង់លំនៅដ្ឋាន និងប្រភេទខុនដូ ណាមួយ នៅតាមគម្រោងរបស់ក្រុមហ៊ុន អ័រគីដេវីឡា ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកអ្នកនឹងទទួលបានក៏ជ្រើសយក កូនជ្រូកមាសនាំទ្រព្យ ចំនួន ០១ ដើម្បីជាសំណាងឆ្នាំថ្មីផងដែរ។


កូនជ្រូកទ្រព្យ របស់ក្រុមហ៊ុន អ័រគីដេវីឡា នឹងនាំសំណាងជូនលោកអ្នកជាមួយការឈ្នះរង្វាន់ដ៏អស្ចារ្យ ដែលមាននៅក្នុងកូនជ្រូកដ៏គួរឲ្យស្រលាញ់គ្រប់គម្រោងទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីនេះ។

សូមអញ្ជើញរួសរាន់ មកទទួលយក កូនជ្រូកទ្រព្យ ពីការិយាល័យលក់គ្រប់គម្រោងទាំងអស់នៅគម្រោង អ័រគីដេវីឡា ដឹរ៉ូយ៉ាល់ ផ្លូវ២០០៤ និងការិយាល័យលក់គម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ។

សម្រាប់ព័ត៌មានលម្អិត៖ 098 733 333.
គេហទំព័រវេបសាយ៖ www.orkidevilla.com.kh 
គេហទំព័របណ្តាញសង្គម៖ https://www.facebook.com/orkidevilla