(ចិន)៖ កាលពីពេលថ្មីៗនេះ អាកាសយានដ្ឋានអន្តរជាតិ ប៉ាយយុន គ័ងចូវ នាខេត្តគ័ងតុងប៉ែកខាងត្បូងប្រទេសចិន បានដាក់ឱ្យដំណើរការឧបករណ៍ស្គែនរាងកាយមនុស្សទាំងស្រុង ដើម្បីពង្រឹងសន្តិសុខ។ នេះគឺជាអាកាសយានដ្ឋានដំបូងគេបង្អស់ ហើយនៅក្នុងប្រទេសចិន ដែលប្រើបច្ចេកវិទ្យាស្គែនរាងកាយប្រភេទនេះ។
ប្រព័ន្ធឆែករាងកាយថ្មីនេះ ចំណាយពេលតែ២-៣វិនាទីប៉ុណ្ណោះ ដើម្បីស្គែនឱ្យដឹងថាបុគ្គលដែលគេស្គែននោះ មានលាក់វត្ថុអ្វីដែលហាមឃាត់ឬទេ។
អ្នកនាង ស៊ូ យូយូ មន្ត្រីអង្គភាពត្រួតពិនិត្យសន្តិសុខ អាកាសយានដ្ឋានអន្តរជាតិ ប៉ាយយុន និយាយថា «អ្នកដំណើរចំណាយពេលតែបួនទៅប្រាំវិនាទីប៉ុណ្ណោះដើម្បីឆ្លងកាត់ម៉ាស៊ីនស្គែននេះ។ កាលពីមុន យើងត្រូវមានសន្តិសុខឈរប្រចាំការតែម្ដង ដើម្បីស្គែនដោយដៃ និងស៊ីពេលច្រើនជាងនេះប្រហែលដប់វិនាទីឯណោះ»។
ក្នុងករណីម៉ាស៊ីនស្គែនឃើញវត្ថុគួរឱ្យសង្ស័យ បុគ្គលិកជាសន្តិសុខនឹងពិនិត្យបន្ថែមមួយជាន់ទៀត។
អ្នកនាង ស៊ូ យូយូ មន្ត្រីអង្គភាពត្រួតពិនិត្យសន្តិសុខ អាកាសយានដ្ឋានអន្តរជាតិ ប៉ាយយុន និយាយថា «អ្នកដំណើរមិនចាំបាច់បារម្ភថា រលកវិទ្យុរបស់ម៉ាស៊ីនស្គែននេះប៉ះពាល់ដល់សុខភាព របស់ពួកគាត់នោះទេ ពីព្រោះវាបញ្ចេញរលកវិទ្យុខ្សោយជាង ទូរស័ព្ទដៃទៅទៀត។ ម្យ៉ាងទៀត ម៉ាស៊ីននេះក៏ជួយសន្សំពេលវេលានិងកម្លាំងរបស់អ្នកដំណើរដែរ ហើយក៏ជួយឱ្យពួកគាត់អាចធ្វើដំណើរបាន កាន់តែងាយជាងមុនទៀតផង បើយើងប្រៀបជាមួយនឹងវិធីត្រួតពិនិត្យពីមុន»។
អ្នកនាង ឡុង អ្នកធ្វើដំណើរតាមយន្ដហោះ និយាយថា «វិធីត្រួតពិនិត្យថ្មីនេះ ពិតជាស្រួលប្រើជាងនិងរហ័សជាងវិធីចាស់មែន»៕ (សារព័ត៌មាន CCTV របស់ចិន)