(ព្រះវិហារ)៖ លេខាធិការដ្ឋាន និងសមាជិក នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សហការជាមួយស្នងការនគរបាលខេត្ត និងអាជ្ញាធរក្រុងព្រះវិហារ បានចុះផ្សព្ធផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សារៈប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព និងបិទស្ទីកឃ័រ ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
ពិធីនេះ បានរៀបចំធ្វើឡើង នៅមុខមណ្ឌលកីឡាខេត្ត ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមកិច្ចដឹកនាំរបស់ លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលខេត្ត ដោយមានសមាជិក ចូលរួមសរុបចំនួន១៧៨នាក់ ស្រី៦៨នាក់ និងមានកម្មវិធីសួរសំនួរ-ចម្លើយ ដើម្បីទទួលបានមួកសុវត្ថិភាព ព្រមទាំងបានចែកជូននូវឯកសារសុវត្ថិភាពចរាចរណ៍ រួមមាន៖
១៖ សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន២០ក្បាល
២៖ សៀវភៅអ្នកបើកបរទោចក្រយានយន្ត ត្រូវយល់ដឹងចំនួន១៧៨ក្បាល
៣៖ ខិត្តបណ្ណជំនួយស្មារតី ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ ផ្សព្វផ្សាយប្រការសំខាន់ៗ ដែលត្រូវចងចាំចំពោះ អ្នកប្រើប្រាស់ផ្លវចំនួន១៧៨សន្លឹក
៤៖ ស្ទីកឃ័រ «ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ចំនួន៥សន្លឹក
៥៖ មួកសុវត្ថិភាពចំនួន១០មួក៕