(ភ្នំពេញ)៖ ដើម្បីអបអរសាទរពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន អ្នកអាចជូនកាដូដល់មនុស្សជាទីស្រឡាញ់ជាមួយទូរស័ព្ទដៃ OPPO F9 ប្រសើរជាងជូនកាដូជាថវិកា ដើម្បីធ្វើឱ្យមនុស្សជាទីស្រឡាញ់របស់អ្នកសប្បាយរីករាយ និងចងចាំជារៀងរហូត ជាពិសេសបង្ករភាពរីករាយសម្រាប់ក្រុមគ្រួសារជនជាតិចិន និងពលរដ្ឋខ្មែរដែលជាប់ខ្សែស្រលាយចិន នៅក្នុងប្រទេសកម្ពុជា តាមរយៈកាដូមួយនេះផងដែរ។
ការជួបជុំគ្នារវាងសមាជិកគ្រួសារចិននីមួយៗ គឺជាពេលវេលាដ៏អស្ចារ្យមួយដែលមិនអាចរំលង និងមិនអាចបំភ្លេចបានទេសម្រាប់ជនជាតិចិន ទោះបីពួកគេបានរស់នៅទីជិត ឬទីឆ្ងាយក្តី ក៏ពួកគេតែងតែស្កាត់មកជួបជុំគ្រួសារ និងសាច់ញាតិរបស់ពួកគេដែរ ដែលអាចចាត់ទុកបានថា ជាកាតព្វកិច្ចត្រូវតែអនុវត្តន៍សម្រាប់កូនចៅជនជាតិចិន ឬអ្នកដែលជាប់ខ្សែស្រលាយចិនដូច្នោះដែរ។
ពិធីចូលឆ្នាំ គឺជាឱកាសមួយដ៏ពិសេស ដើម្បីបង្ហាញពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់រវាងគូស្វាមីភរិយា រវាងបងប្អូន ឬរវាងកូនចៅចំពោះអ្នកមានគុណរបស់ពួកគេជាដើម តាមរយៈការជូនអាំងប៉ាវក្រហម ដែលមានជាថវិកាទៅតាមសមត្ថភាពរបស់ពួកគេ ឬកាដូពិសេសណាមួយដល់សមាជិកគ្រួសារម្នាក់ៗ។
តើលោកអ្នកបានគិតគូរហើយ ឬនៅថានឹងជូនកាដូអ្វីខ្លះដល់ឪពុកម្តាយរបស់លោកអ្នក ដល់គូរជីវិតរបស់លោកអ្នក ឬឱ្យអាំងប៉ាវដល់ កូនៗរបស់លោកអ្នក? តើលោកអ្នកដឹងទេថា របស់អ្វីដែលពួកគេប្រាថ្នាចង់បាន ដែលធ្វើឱ្យពួកគេមានភាពសប្បាយរីករាយ និងចងចាំជារៀងរហូត?
តើលោកអ្នកធ្លាប់គិតទេថាពួកគេអាចនឹងស្រឡាញ់ទូរស័ព្ទម៉ូឌែលថ្មីៗរបស់ក្រុមហ៊ុន OPPO? ពួកគេអាចស្រឡាញ់ទូរស័ព្ទ F9 របស់ក្រុមហ៊ុន OPPO ក៏អាចថាបានពីព្រោះតែទូរស័ព្ទម៉ូឌែល F9 គឺជាប្រភេទទូរស័ព្ទកំពុងទាន់សម័យដើមឆ្នាំ២០១៩នេះ មានពណ៌លេចធ្លោបែបធម្មជាតិ ដែលផ្នែកខាងក្រោយ មានពណ៌បែប Gradient និងខាងមុខអេក្រង់រចនាបែបដំណក់ទឹក។
ដូចលោកអ្នកបានដឹងហើយថាទូរស័ព្ទម៉ូឌែល F9 ជាប្រភេទទូរស័ព្ទដែលកាន់ថ្មបានយូរ ថតរូបស្រស់ស្អាត ទាំងរូបភាពសន្លឹក និងរូបភាពវីដេអូ។ ទូរស័ព្ទ F9 បានកំពុងឆក់យកបេះដូងយុវវ័យជាច្រើន ស្ទើរតែមិនជឿ ដោយពណ៌នៃម៉ូឌែល F9 ខ្លះត្រូវបានក្រុមហ៊ុនឱ្យដឹងថាបានលក់ចេញស្ទើរ តែអស់ពីស្តុកថែមទៀតផង។
សូមរីករាយថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន សូមឱ្យលោកអ្នកទទួលបានភាពជោគជ័យ និងរកស៊ីមានបានសុខភាពល្អជាមួយនឹងក្រុមគ្រួសារ របស់លោកអ្នក ទទួលបានអាំងប៉ាវក្រហមគ្រប់ៗគ្នា ព្រមទាំងទទួលទានមានបានគ្រប់ក្រុមគ្រួសារ៕
ព័ត៌មានបន្ថែមសូមលោកអ្នកអាចចូលទៅកាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA/