(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញប្រកាសតែងតាំងនាយកសាលានាយទាហានសកម្ម ត្មាតពង ដោយឧត្តមសេនីយ៍ឯក ប៊ុត សុភាព ជំនួសឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ដែលទទួលភារកិច្ចថ្មី គឺនាយកទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ។
នៅក្នុងកពិធីនេះ ក៏មានការចូលរួមពីនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការរងបណ្តាកងឯកភាពផ្សេងៗ ប្រធានបេសកម្មការពារយោធាបារាំ និងអនុព័ន្ធអូស្រ្តាលីប្រចាំកម្ពុជាផងដែរ៕