(ភ្នំពេញ)៖ កម្ពុជា ទទួលបានចំណាត់ថ្នាក់ ជាទីផ្សារមួយ ក្នុងចំណោមទីផ្សារ MICE ដោយក្នុងនោះមានដូចជាកិច្ចប្រជុំ កម្មវិធីពិសេសៗ សន្និបាទ និងការតាំងពិព័រណ៌ ដែលមានកំណើនលឿនជាងគេបង្អស់ នៅក្នុងប្រទេសថៃ។ ទីផ្សារនេះ បានកើនឡើងដល់ទៅ ១៨២ % កាលពីឆ្នាំ ២០១៨ កន្លងទៅធៀបនឹងឆ្នាំ ២០១៧។
នៅក្នុងកម្មវិធី TCEB Cambodia Roadshow ធ្វើឡើងនៅសណ្ឋាគារ Rosewood Phnom Penh កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ អ្នកនាង Nooch Homrossukhon ប្រធាននាយកដ្ឋានរៀបចំកិច្ចប្រជុំ និងកម្មវិធីពិសេសនានា របស់ការិយាល័យ TCEB បាននិយាយថា «ដោយឃើញថាយុទ្ធនាការ «ហោះហើរហើយទទួលបានកាដូទ្វេដង– ដោយធ្វើការកំណត់ឡើងវិញ» នៅប្រទេសកម្ពុជាទទួលបានជោគជ័យ ការិយាល័យរៀបចំការតាំងពិពណ៌និងសន្និបាតនៃប្រទេសថៃ (TCEB) និងក្រុមហ៊ុនអាកាសចរ Bangkok Airways (BA) បានចាប់ដៃគូជាមួយគ្នាម្តងទៀត ដើម្បីធ្វើឲ្យយុទ្ធនាការនេះ កាន់តែមានភាពទាក់ទាញ នៅឆ្នាំនេះ ដោយបន្ថយទំហំក្រុមអ្នកធ្វើដំណើរ ដែលត្រូវនឹងលក្ខខ័ណ្ឌមកត្រឹមតែ៣០ នាក់ ក្នុងមួយក្រុម។ ការធ្វើបែបនេះ នឹងផ្តល់នូវប្រយោជន៍ ដល់ក្រុមហ៊ុន ក្នុង ប្រទេសកម្ពុជា កាន់តែ ច្រើន នៅពេល ពួកគាត់រៀបចំផែនការប្រជុំ និងកម្មវិធីពិសេសៗនៅប្រទេសថៃ»។
អ្នកស្រី Nooch Homrossukhon បានបន្តថា «ស្ថានភាពជំនួញនៅប្រទេសកម្ពុជា នៅតែបន្តមានការប្រែប្រួលខ្លាំង ដោយគេព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងកើនពី ៦–៧% ក្នុងមួយឆ្នាំ។ ជាមួយនឹងរូបរាងថ្មីនៃយុទ្ធនាការ «ហោះហើរហើយទទួលបានកាដូទ្វេដង - ដោយមានការកំណត់ឡើងវិញ» យើងជឿជាក់ថាក្រុមហ៊ុននៅកម្ពុជា នឹងបន្តស្វែងរកគុណតម្លៃពិសេស នៅក្នុងប្រទេសថៃ ដើម្បីរៀបចំកិច្ចប្រជុំ និងកម្មវិធីពិសេស នានារបស់ខ្លួន។ យើងបានកាត់បន្ថយទំហំក្រុមអ្នកធ្វើដំណើរមកត្រឹម ៣០ នាក់ ក្នុងមួយក្រុម ដើម្បីផ្តល់ប្រយោជន៍ ឲ្យកាន់តែច្រើន សម្រាប់ក្រុមហ៊ុននៅកម្ពុជា»។
ដោយឡែក លោក Varong Israsena Na Ayudhya ជាប្រធានរងរបស់ក្រុមហ៊ុនអាកាសចរ Bangkok Airways ផ្នែកលក់ ក៏បានអះអាងថា «យើងមានសេចក្តីរីករាយ ដែលបានធ្វើជាដៃគូផ្នែកអាកាសចរជាមួយការិយាល័យ TCEB សម្រាប់យុទ្ធនាការ «ហោះហើរហើយទទួលបានកាដូទ្វេដង - ដោយមានការកំណត់ឡើងវិញ» សម្រាប់ឆ្នាំទីពីរដែលកំពុងតែបន្តទៅមុខ។ មតិជាវិជ្ជមាន ដែលយើងទទួលបាន កាលពីឆ្នាំមុន បានឆ្លុះបញ្ជាំង អំពីចរាចរ ដ៏មានសក្តានុពលយ៉ាងធំធេង នៅក្នុងវិស័យរៀបចំ កិច្ចប្រជុំ និង កម្មវិធីពិសេស នានា របស់កម្ពុជា។ វត្តមានដ៏យូរអង្វែងរបស់ក្រុមហ៊ុន Bangkok Airways នៅក្នុងប្រទេសកម្ពុជា ជើងហោះហើរ direct របស់ខ្លួនចេញពីភ្នំពេញ (៤២ ជើងហោះហើរ ក្នុងមួយសប្តាហ៍) និងចេញពីខេត្តសៀមរាប (ចំនួន៣៥ ជើងហោះហើរ ក្នុងមួយសប្តាហ៍)»។
លោកក៏បានមានជំនឿយ៉ាងមុតមាំថាយុទ្ធនាការ «ហោះហើរហើយទទួលបានកាដូទ្វេដង - ដោយធ្វើការកំណត់ឡើងវិញ» នេះ នឹងទាក់ទាញចំនួនអ្នកធ្វើដំណើរជាលក្ខណះជំនួញរបស់កម្ពុជាបានកាន់តែច្រើន៕