(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលមួយ ស្ដីពីស្ថានភាពនយោបាយចុងក្រោយ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលនឹងបើកឱកាសឲ្យមានការសួរដេញដោល ពីអ្នកដែលចូលរួមផងដែរ។

កិច្ចពិភាក្សានេះ មានការចូលរួមធ្វើបទបង្ហាញពីសំណាក់ លោកបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី, លោក ស៊ា ម៉ៅ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងលោកបណ្ឌិត ឌៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ដ្រ និងទំនាក់ទំនងអន្ដរជាតិ៕