(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំមហោស្រពវិទ្យាសាស្ត្របច្ចេកវីទ្យា វិស្វកម្ម និងគណិតវិទ្យា លើកទី៥ (STEM festival) នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ហង្ស ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងសន្និសារព័ត៌មាន នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ឱ្យដឹងថា កម្មវិធីមហោស្រពនឹងមានអ្នកចូលរួមប្រមាណ៥ពាន់នាក់ ហើយនឹងប្រព្រឹត្តិចាប់ពីថ្ងៃ២១ ដល់ថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកបានបន្តថា កម្មវិធីនេះគឺជាឱកាសមួយសម្រាប់យុវជនកម្ពុជា ក្នុងការចាប់យកជំនាញពីអ្នកវិយោគ និងដោះស្រាយជំនាញផ្សេងៗផងដែរ។ ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ក៏បានឱ្យដឹងថា កាលពីឆ្២០១៦ ក្រសួងអប់រំក៏បានពីគោលនយោបាយពីការបង្រៀនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យ គណិតវិទ្យា និងវិស្វកម្ម និងបានបង្កើតសាលាជំនាន់ថ្មី នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ផងដែរ។ លោកថ្លែងថា សាលាជំនាន់ថ្មីមានរហូតដល់១១សាលា ហើយក្រសួងបានធ្វើការវិយោគនៅសាលាសាធារណៈ ដូចសាលាតិចណូ សាលាភូមិន្ទភ្នំពេញ ជាដើម។

 សម្រាប់មហោស្រពនេះ លោករដ្ឋមន្ត្រីបានក៏បានឲ្យដឹងថា ក្រសួងនឹងអញ្ជើញសាលាថ្នាក់ឧត្តមសិក្សា ទាំងឯកជន និងរបស់រដ្ឋចូលរួមក្នុងវិធីមហោស្រព ដើម្បីបង្ហាញស្នាដៃ ពិសេសនោះអញ្ជើញគ្រូជំនាញមកចូលរួមដើម្បីបង្ហាញពីជំនាញរបស់គាត់ផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មហោស្រពដែលនឹងធ្វើឡើងពហុដ្ឋាអូឡាំពិកសង្ឃឹមថា នឹងមានអ្នកចូលរួមប្រមាណ៥ម៉ឺននាក់។ ដើម្បីឲ្យសិស្សចូលរួមច្រើននោះក្រសួងនឹងប្រើប្រាស់ឡានក្រុងដឹកសិស្សពីសាលា ព្រមទាំងមានកាតផ្សព្វផ្សាយ នៅតាមសាលាពីស្ម័ត្រចិត្តផងដែរ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «អីញ្ចឹងយើងមានអ្នកស្ម័គ្រពីក្រុមស្ទែមកម្ពុជា ក៏ដូចជាខាងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រក្ន្ងការសម្រួលអ្នកចូលរួមបាន។ យើងឃើញថាយុវជនក៏បានចាប់អារម្មណ៍ ហើយស្ថានទូតអង់គ្លេសក៏នឹងផ្តល់ឡានក្រុងដឹកសិស្សនៅតាមខេត្ត ផងដែរ»។

សូមជម្រាបថា ការរៀបចំ STEM festival ជាសកម្មភាពប្រចាំឆ្នាំហើយ លើកទី៥ នេះនឹងរៀបចំនៅពហុដ្ឋាអូឡាំពិក ក្នុងគោលបំណងជំរុញយុវជនកម្ពុជា ឱ្យកាន់តែមានការចាប់អារម្មណ៍ខ្លាំងលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម នឹងាៗគណិតវិទ្យា ព្រមទាំងអប់រំ ការសិក្សា ការស្រាវជ្រាវ នវានុវត្តន៍ ការប្រកួតប្រជែង ការងារ អាជីព និងវិជ្ជាជីវៈ ដែលទាក់ទង នឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា សំដៅចូលរួមធានាបាននូវកាតអភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម នឹងគណិតវិទ្យានៅកម្ពុជា ឲ្យប្រកបដោយគុណភាព ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ និងសមធម៌សម្រាប់អនាគត់ដ៏រុងរឿងរបស់កម្ពុជា ។

វិទ្យាសាស្ត្រ បច្ចេវិទ្យា វិស្វកម្ម នឹងគណិតវិទ្យា ត្រូវបានប្រទេសនានាទូទាំងពិភពលោក ទទួលស្គាល់ជាទូទៅ នឹងយ៉ាងទូលំទូលាយថាជាវិស័យ/កត្តាគន្លឹះ នឹងកម្លាំងចលករ ដ៏មានសក្តានុពល ជាអាទិភាព និងមានសារៈសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ ជាពិសេសលើវិស័យ សេដ្ឋកិច្ច ឧស្សាហកម្ម សុខា ភិបាល កសិកម្ម សេវាកម្ម កសិឧស្សាហកម្ម និងពាណិជ្ជូនីយកម្ម ឲ្យក្កាយជាវៗប្រទេសអភិវឌ្ឍប្រកនដោយវិបុលភាព សមធម៌ប បរិយាបន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។

មហោស្រពលើកទី៥នេះមាន គោលដៅសំខាន់ៗដូចជា៖ រក្សាភាពដៃគូរវាងក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ ក្នុងការ បង្ហាញពីភាពពង្រីកវិសាលភាពការងារស្ទែម។ បង្ហាញពីភាពចូលរួមក្នងនាមជាក្រសួងជាមួយដៃគូអភិវឌ្ឍនានា។ ជំរុញឲ្យគ្របយភាគី និងស្ថាប័នយកចិត្តទុកដាក់លើការអប់រំជំនាញឬអាជីព ផ្នែកស្ទែម។ ភ្ជាប់ចំណាច់អារម្មណ៍ចំពោះកាសិស្សានុសិស្សដែលកំពុងរៀននៅមធ្យមសិក្សា ទៅកាន់សាកលវិទ្យាល័យតានរយៈអាជីព ឬកាតអប់តំស្ទែម។

សកម្មភាពដែលនឹងត្រូវបង្ហាញ និងសម្តែងនៅក្នុងព្រឹត្តិការណ៍មហោមស្រព២០១៩មាន៖ ពិព័រណស្ទែម ,ការប្រកួតរ៉ូបូតថ្នាកយជាតិនៅកម្ពុជា, ការបង្ហាញគម្រោងស្ទែម ដែលផ្តល់ឱកាសឲ្យអ្នកចូលរួមធ្វើពិសោធ ផ្ទាល់និងអនុវត្តផ្ទាល់ ជាក់ស្តែងដោយខ្លួនឯង, ការបង្ហាញយុទ្ធនាកាផ្សព្វផ្សាយ «ស្ទែមដើម្បីអនាគតខ្ញុំ ស្ទែមដើម្បីកម្ពុជា», កាតប្រកូតជើងឯកស្ទែម, ការប្រកួតគណិតវិទ្យា ដោយប្រើបច្ចេកវិទ្យា និងកាប្រគំតន្ត្រីខ្នាងធំជាដើម៕