(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៧៩២គ្រឿង រកឃើញល្មើសច្បាប់៧៨៧គ្រឿង(ម៉ូតូ៧៩%) អប់រំ២៩១គ្រឿង និងផាកពិន័យ៤៩៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី៣១ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៧៨៧គ្រឿង, អប់រំ២០៦គ្រឿង និងផាកពិន័យ៤០៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៣០,៦៨០គ្រឿង រកឃើញយានយន្តល្មើស២១,៦៨៤គ្រឿង(ម៉ូតូ៨០%) ក្នុងនោះអប់រំ៧,០៣៩គ្រឿង និងផាកពិន័យ១៤,៦៤៥គ្រឿង៕