(ភ្នំពេញ)៖ កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជា បានរួមចំណែកដល់ការអភិវឌ្ឍន៍នៃវិស័យអចលនទ្រព្យ និងទាក់ទាញវិនិយោគទុនជាច្រើន មកពីជុំវិញពិភពលោក ។ ប្រសិនបើយើងនិយាយពីទំហំនៃការវិនិយោគនេះ ច្បាស់ណាស់ថាប្រទេសចិន បានក្លាយជាប្រភពវិនិយោគធំជាងគេនៅកម្ពុជា ហើយមានក្រុមហ៊ុនអចលនទ្រព្យចិនជាច្រើន បានចូលមកកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ និយាយដល់ក្រុមហ៊ុនអចលនទ្រព្យ ដែលមានឥទ្ធិពលបំផុត ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នោះប្រាកដជាក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ី ស្ទេត គ្រុប បាននាំមុខគេ ក្នុងចំនួនគម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយនៃឧស្សាហកម្ម និងចំនួនដើមទុនវិនិយោគ។
លោកអ្នកអាចឃើញវត្តមានរបស់ «ព្រីនស៍» នៅគ្រប់ទីកន្លែងក្នុងទីក្រុងសំខាន់ៗដូចជា រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ គម្រោងអចលនទ្រព្យជាច្រើន ដែលបានអភិវឌ្ឍដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានក្លាយទៅជាគម្រោងលក់ដាច់ជាងគេប្រចាំឆ្នាំជាបន្ដបន្ទាប់ ដែលបានបញ្ជាក់ពីកេរ្តិ៍ឈ្មោះ និងឥទ្ធិពលដ៏ខ្លាំងក្លានៃក្រុមហ៊ុនមួយនេះ។
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានសមត្ថភាពរឹងមាំ គម្រោងជាច្រើន បានចាប់ផ្ដើមបើកការដ្ឋានជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០១៨ ក្នុងនាមជាក្រុមហ៊ុននាំមុខគេ ក្នុងការអភិវឌ្ឍន៍អចលនទ្រព្យប្រណិត និងជាអ្នកអភិវឌ្ឍនៃតំបន់មជ្ឈមណ្ឌលនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានសម្រេចនូវសមិទ្ធិផលគួរឲ្យកត់សំគាល់ នៅក្នុងវិស័យអចលនទ្រព្យ។
គម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ព្រីនស៍ ធាន ស៊ី វ៉ាន អគារទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប ព្រីនស៍ អាយធី បៀលឌីង គម្រោង ព្រីនស៍ ស្មាត ហ្គាឌិន ដែលជាគម្រោងដំណាក់កាលទី១ នៃព្រីនស៍ ស៊ីធី សេនធើ និងសួនឧស្សាហកម្មខេម អិម ជេ ផាកបានបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់។ គម្រោង ព្រីនស៍ ម៉ូឌើន ផ្លាហ្សា អគារទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប ព្រីនស៍ អាយធី បៀលឌីង និងសណ្ឋាគារព្រីនស៍ ថាម ហូថេល បានសម្រេចការសាងសង់គ្រោងអគារជាស្ថាពរ។ ចំណែកមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ក៏បានប្រគល់ផ្ទះជូនអតិថិជនរួចរាល់ហើយដែរ ។
តាមការរាយការណ៍បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០១៨ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានវិនិយោគទុនសរុបចំនួន ២ពាន់លានដុល្លារអាមេរិក ហើយបានប្រមូលទិញដីជាច្រើន នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់ផ្សេងទៀត ដែលដីបម្រុងទុកនោះមានចំនួនលើសពី ១០លានម៉ែត្រការ៉េ ដែលអាចអភិវឌ្ឍបានជាអគារ ដែលមានផ្ទៃក្រឡាប្រមាណ ១៥លានម៉ែត្រការ៉េ។
ក្នុងនាមជាក្រុមហ៊ុនវិនិយោគលក្ខណៈចម្រុះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានពង្រាយយុទ្ធសាស្រ្ដគ្របដណ្ដប់លើគ្រប់វិស័យ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមមាន ទេសចរណ៍វប្បធម៌ ក្លឹបកម្សាន្ដ សណ្ឋាគារ ផ្សារទំនើប ប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ ការអភិវឌ្ឍន៍សួនឧស្សាហកម្ម ការគ្រប់គ្រងអចលនទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើន។
ជាក់ស្តែង សណ្ឋាគារព្រីនស៍ ថាម ហូថេល បានក្លាយខ្លួនជាសណ្ឋាគារលំដាប់ថ្នាក់ផ្កាយប្រាំដំបូងគេនៅក្រុងព្រះសីហនុ។ ផ្សារទំនើប ព្រីនស៍ ស៊ូភើ ម៉ាឃីត និង ព្រីនស៍ ស៊ុបបានបើកសាខាចំនួន៣កន្លែងរៀងៗខ្លួន ហើយបានក្លាយជាម៉ាកសញ្ញាផ្សារទំនើប និងភោជនីយដ្ឋានដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅកម្ពុជា។ ខេម អិម ជេ ឡូជីស្ទីក ឯ.ក បានចាប់ផ្តើមដំណើរការអាជីវកម្មហើយ។ ផ្ទៃក្រឡាសរុបដែលក្រុមហ៊ុន ព្រីនស៍ ប្រផឹធី មេនេចម៉ិន ធ្វើការគ្រប់គ្រងមានចំនួនជាង ៣០ម៉ឺនម៉ែត្រការ៉េ ហើយរំពឹងថានឹងកើនឡើងដល់ ១២០ ម៉ឺនម៉ែត្រការ៉េនៅឆ្នាំ ២០១៩ ។
ការអភិវឌ្ឍដ៏សម្បូរបែបរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មិនត្រឹមតែបានពង្រីកនូវ ទ្រង់ទ្រាយរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងបង្កើនគម្លាត ក្នុងការនាំមុខក្រុមហ៊ុនអចលនទ្រព្យដទៃទៀតយ៉ាងឆាប់រហ័សផងដែរ។ ផ្សារទំនើប សណ្ឋាគារ ក្លឹបកម្សាន្ដ និងឧស្សាហកម្មដទៃទៀត ក៏បំពេញបន្ថែមលើគម្រោងអចលនទ្រព្យ ហើយក៏បានបម្រើឲ្យកាន់តែប្រសើរឡើង ដល់ការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យផងដែរ។
សណ្ឋាគារព្រីនស៍ ថាម ហូថេល បានទទួលកិត្តិយសជាសណ្ឋាគារលំដាប់ថ្នាក់ផ្កាយប្រាំ ទំនួលខុសត្រូវសង្គម និងការចូលរួមលើកកម្ពស់វប្បធម៌ប្រពៃណីចិន
ដើម្បីដឹងថាតើក្រុមហ៊ុនមួយ បានទទួលជោគជ័យ ឬទេ មិនត្រឹមតែត្រូវមើលលើទ្រង់ទ្រាយ និងសមត្ថភាពរបស់ក្រុមហ៊ុននោះ យើងក៏គួរតែក្រលែកមើល ការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងសង្គម ជាពិសេសគឺការប្រឈមមុខនឹងទំនួលខុសត្រូវសង្គម។
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចូលរួមយ៉ាងសកម្ម ក្នុងការកាត់បន្ថយភាពក្រីក្រ ជួសជុលស្ពានថ្នល់ ផ្តល់មូលនិធិ ដើម្បីគាំទ្រដល់កិច្ចការសុខុមាលភាពសាធារណៈ ហើយបានខិតខំប្រឹងប្រែងគាំទ្រ ក្នុងការអប់រំភាសាចិន ដែលនឹងផ្តល់ជាប្រយោជន៍ជូនសង្គមកម្ពុជាវិញ។ ក្នុងឆ្នាំ២០១៨ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បានផ្ដល់ជំនួយជាង ២លានដុល្លារអាមេរិក ហើយក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បានឧបត្ថម្ភជាថវិកានិងសម្ភារៈសរុបជាង ៥ លានដុល្លា ដែលផ្តល់ជំនួយជូនដល់ប្រជាជនជាង ១៨០,០០០នាក់។
មូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បានឧបត្ថម្ភជាថវិកាចំនួន ៥០ម៉ឺនដុល្លាអាមេរិកគាំទ្រកិច្ចការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមានការផ្លាស់ប្ដូរ និងរីកចម្រើនជារៀងរាល់ថ្ងៃ, ឯក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក្នុងពេលបច្ចុប្បន្ននេះ ក៏កំពុងអនុវត្តស្របតាមទស្សនៈវិស័យអាជីវកម្មរបស់ខ្លួនគឺ «កសាងជីវិតឲ្យកាន់តែប្រសើរ» ដោយជះឥទ្ធិពលដល់ប្រទេសកម្ពុជា តាមរយៈការស្នាក់នៅម្ហូបអាហារ ការធ្វើដំណើរ ទេសចរណ៍កម្សាន្ត និងទិដ្ឋភាពផ្សេងៗទៀត ហើយក្លាយជាអ្នកអនុវត្ត និងដឹកនាំនៃជីវិតរស់នៅដ៏ប្រសើរ។
ពេលវេលាបង្កើតបាននូវភាពអច្ឆរិយៈ និងបង្កើតបាននូវភាពប្រសើរទាំងឡាយ ហើយច្បាស់ណាស់ថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្នត្រូវការ «ព្រីនស៍» ជាច្រើនបន្ថែមទៀត។ ទន្ទឹមនឹងនេះ យើងក៏សង្ឃឹមថា ក្រុមហ៊ុនអចលនទ្រព្យទ្រង់ទ្រាយធំនៅកម្ពុជាមួយនេះ នឹងអាចបង្កើតបាននូវសមិទ្ធិផលល្អៗកាន់តែច្រើនទៀត និងផ្ដល់នូវសេវាកម្មប្រកបដោយគុណភាពកាន់តែខ្ពស់ នាពេលអនាគត ដើម្បីសម្រេចឲ្យបាននូវភាពជាគំរូ និងនាំមកនូវជីវិតរស់នៅដ៏ល្អប្រសើរ ដល់ទីក្រុងដទៃទៀត និងប្រជាជនជាច្រើនទៀត ៕