(ភ្នំពេញ)៖ Huawei អេ 7 ជាស្មាតហ្វូនថ្នាក់កណ្តាល ដែលបានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជា កាលពីថ្ងៃចុងសប្តាហ៍មុន ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានសន្ទុះនៃការគាំទ្រ ពីអតិថិជនដ៏ច្រើនលើសលុប រហូតដល់បំបែកកំណត់ត្រាលក់ បានរហូតដល់ ៣ពាន់គ្រឿងត្រឹមថ្ងៃដំបូង។
Huawei អេ 7 ជាជម្រើសដ៏ល្អ មានរូបរាងទាក់ទាញភ្លឺរលោងចែងចាំង ទាន់សម័យ អេក្រង់ឥតខ្ចោះ ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដែលមានការប្រកួតប្រជែងទាំងគុណភាព និងតម្លៃជាមួយភាពលេចធ្លោជាច្រើន។
Huawei អេ 7 មានតម្លៃសមរម្យបំផុតត្រឹមតែ $១៨៩ ហើយស្មាតហ្វូននេះ ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដោយមានទំហំធំ ៦.២៦អ៉ីញ HD+ អេក្រង់ធំ ផ្ទៃលាតរហូតដល់ ៨៦.៧% និងអេក្រង់ប្រភេទដំណក់ទឹក។ ស្មាតហ្វូននេះ បំពាក់ដោយកាមេរ៉ាមុខសែលហ្វីធំជាង គេទំហំ១៦MP ជាមួយបច្ចេកវិទ្យា AI គាប់ចិត្តសម្រាប់អ្នកចូលចិត្ត សែលហ្វី និងកាមេរ៉ាក្រោយភ្លោះ ទំហំ១៣MP+ ២MP ដែលបំពាក់ដោយបច្ចេកវិទ្យា AI Photography ដែលការថតរូបរបស់អ្នកកាន់ តែមានភាពទាក់ទាញ ដោយសារវាមានសមត្ថភាពស្គាល់ ២២ប្លង់ខុសៗគ្នា និងបច្ចេកវិទ្យា AI Beauty កែទម្រង់ស្បែកតាមការចូលចិត្ត។
Huawei អេ 7 ក៏មានថាមពលថ្ម ទំហំ ៤០០០mAh ដំណើរការដោយអង្គផ្ទុកទិន្ន័យ (ROM) 32 GB និង អង្គចងចាំ ( RAM) 3GB អង្គផ្ទុកទន្និន័យបន្ថែម ៥១២GB បច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក (Eye Comfort) និងស្គេនមុខដោះសោរបានលឿនទាន់ចិត្ត (Fast Face Unlock)។
កាន់តែពិសេសនោះ Huawei មានប្រូម៉ូសិនយក្ស ជាកាដូឆ្នាំថ្មីប្រពៃណីជនជាតិចិន ក៏ដូចជាត្រៀមអបអរពិធីចូលឆ្នាំប្រពៃណីជាតិ រហូតដល់ខែមេសាផងដែរ សម្រាប់អតិថិជនដែលបានទិញប្រភេទស្មាតហ្វូននេះ នឹងអាចមានឱកាសឈ្នះរថយន្ត Mazda 2 នាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group មួយរង្វាន់ ម៉ូតូ Zoomer X 4 រង្វាន់ និងទូរទស្សន៍ Smart TV ៤៣អ៉ីញ ១២រង្វាន់ ដោយគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 ឡៃត៍ nova 3i ឬ nova3 ចាប់ពីថ្ងៃ២៦ ខែមករា ដល់ថ្ងៃទី២៧ ខែមេសា។ អតិថិជនត្រូវតែបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ និងលម្អិត ដូចជាឈ្មោះ លេខទូរស័ព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ និងកំណត់ដែលដៃគូរបស់ Huawei ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។
ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់ពីរសប្តាហ៍ម្តង ដែលការចាប់រង្វាន់លើកទីមួយ នឹងធ្វើការផ្សាយផ្ទាល់លើ Facebook Page របស់ Huawei ការចាប់រង្វាន់នឹងប្រព្រឹត្តទៅរៀងរាល់ពីរសប្តាហ៌ម្តង លើកទី១ (១៥ ខែកុម្ភៈ) លើកទី២ (១ ខែមីនា) លើកទី៣ (១៥ ខែមីនា) លើកទី៤ (២៩ ខែមីនា) ផ្សាយផ្ទាល់តាមផេកផ្លូវការ Huawei Mobile ដែលរួមមាន ម៉ូតូ Zoomer X ១រង្វាន់ និងទូរទស្សន៌ Smart TV ២រង្វាន់ ក្នុង១លើកៗ។ ការចាប់រង្វាន់ធំលើកចុងក្រោយ នៅថ្ងៃទី៣ ខែឧសភា ដោយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការ Huawei Mobile ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់ និងទូរទស្សន៌ Smart TV ៤រង្វាន់។
គួរបញ្ជាក់ថា Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនឈានមុខ លំដាប់ពិភពលោកលេខពីរ ដែលបាននាំចេញទៅក្នុងទីផ្សារស្មាតហ្វូនពិភពលោក រហូត 200,000,000 គ្រឿង ក្នុងឆ្នាំ២០១៨។ Huawei អេ 7 មានជម្រើសពីរពណ៌ គឺពណ៌ខ្មៅ និងពណ៌ខៀវ៕