(ភ្នំពេញ)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជា មានការពុះកញ្ជ្រោលយ៉ាងខ្លាំង ជាពិសេសនោះ គឺគម្រោងដីឡូតិ៍ ដែលមាននៅតាមជាយក្រុង និងបណ្តារាជធានី និងខេតមួយចំនួន។
ងាកទៅរកខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញឯនោះវិញ គឺសុទ្ធសឹងតែមានទីតាំងល្អៗ, ទាំងនេះបានធ្វើឲ្យមានការគាំទ្រ និងចាប់អារម្មណ៍ខ្ពស់ពីបណ្តាអ្នកអភវឌ្ឍន៍ (អ្នកវិនិយោគ) និងអ្នកទិញ (អតិថិជន)យ៉ាងខ្លាំង។
សម្រាប់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV (គម្រោងទី៨) ដែលមានលោក យុត្ថារា ឆានី ជាម្ចាស់គម្រោងស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ (បច្ចុប្បន្នកាត់ចូលខណ្ឌកំបូល) រាជធានីភ្នំពេញ ជិតផ្សារបែកចានជាប់នឹងផ្លូវក្រវ៉ាត់ក្រុង៥០ម៉ែត្រ ដែលមានផ្ទៃសរុបរហូតដល់ទៅ ៩ហិកតា នៅទីតាំងកំពុងអភិវឌ្ឍន៍ រួមនឹងមានដង់ស៊ីតេប្រជាជនខ្ពស់ រស់នៅជុំវិញទៀតផង ក៏មានការចាប់អារម្មណ៍ខ្ពស់ពីអ្នកទិញយ៉ាងច្រើន គួរឲ្យកត់សម្គាល់ផងដែរ។
ជាមួយគ្នានេះ លោក សាន វណ្ណេត ប្រធានប្រតិបត្តិគម្រោងដីឡូអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV បានបញ្ជាក់នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ថា នៅចំណុចសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ជាទីតាំងដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចង់ទិញដើម្បីសង់គេហដ្ឋានក្នុងការរស់នៅនាពេលអនាគត ក៏ព្រោះទីតាំងនេះនៅ។
លោកបន្ថែមថា សម្រាប់គម្រោងទី៨ របស់គម្រោងដីឡូអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV នេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន បានធ្វើឲ្យគម្រោងរបស់លោក ពង្រឹកវិសាលភាព មកទល់នឹងសព្វថ្ងៃនេះ ក៏ដោយសារតែគម្រោងរបស់លោកនីមួយៗ មានច្បាប់ និងទមា្លប់ស្របច្បាប់ត្រឹមត្រូវ ហើយសម្រាប់គម្រោងថ្មីនេះ មានទំហំសរុបប្រមាណ៩ហិកតា បានចំណាយទឹកប្រាក់សរុបជាង៥លានដុល្លារអាមេរិក។ លោកបន្ថែមទៀតថា នៅថ្ងៃសម្ពោធលក់ជាផ្លូវការ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ គម្រោងដីឡូតិ៍នេះ លក់បានយ៉ាងជោគជ័យ គឺជិត១០០ឡូតិ៍ (ក្នុងថ្ងៃសម្ពោធការដ្ឋាន)។
«ដីឡូតិ៍របស់យើងមាន៩ឡូតិ៍ នៅលើទំហំដី៩ហិកតាដែរ និងលក់ក្នុងតម្លៃចាប់ពី៩,៥០០ដុល្លារ ដល់២៥,០០០ពាន់ដុល្លារ។ សម្រាប់ការបញ្ចុះតម្លៃពិសេសគឺចាប់ពី ៦០០ដុល្លារ រហូតដល់១៦០០ដុល្លារ សម្រាប់អតិថិជនបង់រំលស់៤០ភាគរយ និងផ្តល់រំលស់៦០ភាគរយសម្រាប់រយៈពេល៣ឆ្នាំ និងផ្តល់ជូនតម្លៃពិសេសសម្រាប់អតិថិជនបង់ផ្តាច់១០០ភាគរយ បញ្ចុះតម្លៃ២,០០០ដុល្លារ រហូតដល់៤,០០០ដុល្លារក្នុង១ឡូតិ៍ ហើយកម្មវិធីបញ្ចុះតម្លៃនឹងបន្តរហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ»។ នេះបើតាមការបញ្ជក់បន្ថែមពីលោក សាន វណ្ណេត។
គួរជម្រាបថា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ គម្រោងដីឡូអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV បានរៀបចំពិធីក្រុងពាលី សម្ពោធដាក់លក់ជាផ្លូវការ ដែលមានការចូលរួមពីអតិថិជនជាច្រើននាក់។ នាថ្ងៃនោះ ក្រុមហ៊ុន ដែលឈានមុខគេទៅលើសេវាអចលនទ្រព្យមួយនេះ បានរៀបចំពិធីបាយសាមគ្គីជុំគ្នាជាមួយនឹងអតិថិជនចាស់ថ្មី ក៏ដូចជាសិល្បករ និងសិល្បការិនីជាច្រើនដួងគាំទ្រទិញដីឡូតិ៍គម្រោថ្មីមួយនេះ ដែលមានដូចជា៖ លោក សុះ ម៉ាច, លោក ហម ឆរ៉ា, លោក ហេង ដារី រួមនឹងសិល្បៈករ និងសិល្បៈការិនីជាច្រើនដួងទៀតផងដែរ ដើម្បីជាកិច្ចសា្វគមន៍សម្រាប់ទំនុកចិត្តកន្លងមក ដែលមានជឿជុកចិត្តលើជាមួយគ្នានេះដែរមកចូលរួមគម្រោងដីឡូអភិវឌ្ឍន៍ វណ្ណេត សុវណ្ណភូមិ CTLV នេះ។
ការិយាលយ័ផ្នែកលក់គម្រោងដីឡូអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV រួមមាន៖ ការិយាល័យទី១៖ នៅបុរីធូលនចោមចៅ ដែលមានទីតាំងនៅលើដីផ្ទាល់ ភូមិអំពិល សង្កាត់កំបូល ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ, ការិយាល័យទី២ នៅជិតផ្សារបែកចាន បុរីក្រែនបែកចាន ទីស្នាក់ការនៅលើដីឡូតិ៍លក់ សូមទំនាក់ទំនងទូរស័ព្ទ៖ 012 566 977/ 071 4444 501/ 086 333 501/ 012 902 879។
គម្រោងដីឡូអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV ដែលមាន លោក យុត្ថា រាឆានី ជាម្ចាស់គម្រោង បានប្រកាសដាក់លក់ក្នុងតម្លៃសមរម្យគឺ តម្លៃចាប់ពី ៩,៥០០ដុល្លារតែប៉ុណ្ណោះ បង់ត្រឹមមួយខែជាង១០០ដុល្លារ ដោយគ្មានការប្រាក់អ្នកនឹងក្លាយជាម្ចាស់ដីដែលមានផ្លូវរដ្ឋ ទំហំ៥០ម៉ែត្រ និងផ្លូវមេក្នុងឡូតិ៍ ១០ម៉ែត្រ, ៨ម៉ែត្រ មានប្រពន្ធ័លូ, ទឹក និងភ្លើងរបស់រដ្ឋរួចជាស្រេច ជាការងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់៕