(កម្ពុជា)៖ នៅឆ្នាំ ២០១៨ ភ្ញៀវទេសចរជាង ៦.២ លាននាក់ បានចូលមក ធ្វើដំណើរ កម្សាន្ត នៅប្រទេសកម្ពុជា រួមទាំងភ្ញៀវទេសចរ ចិន ១.៦ លាននាក់ ដែលមានចំនួន ២៦% នៃចំនួនភ្ញៀវទេសចរសរុប។ សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានមានប្រសាសន៍ កាលពីពេលថ្មីៗនេះថា «ទេសចរណ៍ ជាជនជាតិចិន បានក្លាយជា គោលដៅសម្រាប់ប្រទេសជាច្រើននៅលើពិភពលោក ដូច្នេះកម្ពុជា ត្រូវការ ការប្ដេជ្ញាចិត្តបន្ថែម។ គោលដៅ របស់យើង គឺទាក់ទាញទេសចរចិន កាន់តែច្រើនអាចដល់ ៣ លាននាក់ ក្នុងរយៈពេលពីរ បី ឆ្នាំខាងមុខទៀត»។
មូលហេតុ ៤យ៉ាង ដែលធ្វើឲ្យកំណើនទេសចរចិន មកកាន់កម្ពុជា មានកើនឡើង រួមមាន៖ ជើងហោះហើរត្រង់មានការកើនឡើងច្រើន , កម្ពុជា មានតំបន់ទេសចរដ៏ល្បីល្បាញ ជាច្រើន , ប្រជាជនចិន មកបណ្ដាកទុន និង រស់នៅ ប្រហាក់ប្រហែលនឹងភ្ញៀវទេសចរ, ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។
វិស័យទេសចរណ៍គឺជាផ្នែកមួយ ក្នុងចំណោមវិស័យធំៗ ចំនួន៤ ដែលគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា។ ប្រទេសកម្ពុជា មានតំបន់ទេសចរណ៍ចំនួន ៣ កន្លែង ដ៏អស្ចារ្យ ដែលបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក៕