(ភ្នំពេញ)៖ ព្រីនស៍ស៊ុបភើម៉ាឃីត បើកសម្ពោធផ្សារទំនើបទី៤ របស់ខ្លួន ជាមួយនឹងអាំងប៉ាវពិសេស មុខពេលអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ដោយមានទំនិញជិត៣ពាន់មុខ សម្រាប់បម្រើដល់តម្រូវការរបស់អតិថិជន ដែលស្ថិតនៅតំបន់ម្ដុំសាលាទួលស្វាយព្រៃ ផ្លូវ១៩៣ ដើម្បីទទួលបាននូវទំនិញដែលមានគុណភាព និងសម្បូរបែបផងដែរ។
ក្នុងពិធីសម្ភោធន៍ផ្សារទំនើបទី៤ របស់ព្រីនស៍ស៊ុបភើម៉ាឃីត លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince SuperMarket បានលើកឡើងថា ការលក់បញ្ជុះតម្លៃនេះធ្វើឡើង ដើម្បីអបអរសាខាថ្មីទី៤ របស់ក្រុមហ៊ុនព្រីនស៍ នឹងចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ស្របពេលដែរតម្រូវការទិញទំនិញ ក្នុងឱកាសពិធីបុណ្យនេះកំពុងមានភាពមមាញឹក។
លោកបន្តថា វត្តមានផ្សារទំនើបទី៤របស់ Prince SuperMarket នៅក្នុងទីតាំងនេះ ក៏នឹងអាចចូលរួមឆ្លើយតបបាន ទៅនឹងតម្រូវការនៃការទិញទំនិញប្រើប្រាស់ អាហារប្រចាំថ្ងៃ បន្លែផ្លែឈើ និងទំនិញសំខាន់ៗផ្សេងៗទៀត ដែលមានលក់ក្នុងផ្សារទំនើបថ្មីនេះ ជាមួយនឹងការថែមជូនពិសេសនូវ ប្រមូសិន រហូតដល់៣០% ទៅតាមមុខទំនិញផ្សេងៗផងដែរ រហូតដល់បំណាច់ពិធី បុណ្យចូលឆ្នាំចិន។
លោកបន្តថា បើទោះបីជាទីតាំងនេះ មានទំហំតូចជាងសាខាទី១ និងទី២ និងទី៣ ប៉ុន្តែរាល់ទំនិញដែលមានលក់នៅទីតាំងនេះ គឺជាទំនិញដែលត្រូវបានជ្រើសរើសយកតែទំនិញណា ដែលលក់ដាច់បំផុត នៅរាល់សាខារបស់ផ្សារព្រីនស៍ ផងដែរ។
លោកបន្ថែមថា ផ្សារទំនើបទី៤ Prince SuperMarket នេះ មានទំនិញចំរុះជាច្រើនពាន់មុខ ដោយទំនិញទាំងនោះ ប្រមាណជា៣៥% ជាផលិតផលរបស់ខ្មែរ និងក្រៅពីនោះជាផលិតផល នាំចូលពីក្រៅប្រទេសដូចជា ចិន ថៃ និងជប៉ុន ជាដើម។
ផ្សារទំនើបនេះ មានគោលការណ៍រួម៤យ៉ាងរួមមាន៖ សេវាកម្ម, ផលិតផល, តម្លៃ, ភាពស្រស់នៃទំនិញ សម្រាប់ប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម ដែលអាចទិញទំនិញប្រកបដោយគុណភាពល្អ ជាពិសេសគឺការបញ្ចុះតម្លៃ និងការផ្តល់ជូននូវរង្វាន់ផ្សេងៗ។
គួរបញ្ជាក់ថា នេះជាសាខាទី៤ហើយ របស់ផ្សារទំនើប Prince SuperMarket ដែលត្រូវបានវិនិយោគដោយ ក្រុមហ៊ុន Prince Real Estate Group ហើយជាចក្ខុវិស័យរបស់ក្រុមហ៊ុន គ្រោងនឹងពង្រីក អោយបានច្រើនទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាបជាដើម៕