(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន។
ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន គឺលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ត្រូវជំនួសលោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ សេង សុគន្ធ មុនត្រូវឲ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្តប៉ៃលិន គឺជាស្នងការរងនគរបាលរាជធានីភ្នំពេញ ហើយត្រូវព្រះមហាក្សត្រខ្មែរ ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ថ្មីៗនេះ៕