(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៨៖៥០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយក្រុងព្រះសីហនុ (GSSHV-F7A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួន ស្ថិតនៅភូមិ២ និង៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មូលហេតុដោយសារការដ្ឋានសាងសង់ ធ្វើឲ្យធ្លាក់ដែកគងលើខ្សែបណ្តាញតង់ស្យុងមធ្យម (MV)។
ក្រុមការងារបច្ចេកទេស បានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង០៩៖៤៣នាទីព្រឹកនេះ ប៉ុន្ដែនៅពីរបន្ទាប់ភ្លើងទៀត ក្រុមការងារបច្ចេកទេសកំពុង ធ្វើការជួសជុលបន្ដ នៅពេលដែលភ្ជាប់ចរន្ដរួចរាល់ នឹងមានការជូនដំណឹងក្នុង Page របស់អគ្គិសនីកម្ពុជា។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕