(ភ្នំពេញ)៖ ក្រុមហ៊ុន «អាស៊ីតុងជីង» បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ ក្រោមប្រធានបទ «ហ៊ានស្រមៃ ហ៊ានគិត ហ៊ានធ្វើ» ក្រោមវត្តមានរបស់លោកប្រធាន ក្រុមហ៊ុនអាស៊ីតុងជីង Mr Jonny Wong ព្រមទាំងបុគ្គលិកទាំងអស់ និងភ្នាក់ងារលក់ឆ្នើម នៅតាមបណ្តាខេត្តក្រុងទាំង១៣ ដែលរៀបចំធ្វើឡើងនៅសាលធំ Naga1​ រាជធានីភ្នំពេញ។

ពិធីជប់លៀងប្រចាំឆ្នាំនេះផងដែរ ក៏មានវត្តមានភ្ញៀវកិត្តិយស អញ្ជើញមកពីក្រសួងមហាផ្ទៃ ក្រសួងអន្តោប្រវេសន៍ ក្រសួងការងារ និងនាយកដ្ឋាននគរបាលប្រឆាំងល្បែង និងឧក្រិដ្ឋកម្ម អ្នកតំណាងមកពីសភាពាណិជ្ជកម្ម ព្រមទាំងអ្នកតំណាងសារព័ត៌មាននានាៗ បានចូលរួមនៅក្នុងកម្មវិធីនេះ។

លោកប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនអាស៊ីតុងជីង និងក្រុមហ៊ុនឆ្នោតសេដ្ឋី Mr Matthew Huang បានឡើងថ្លែងសន្ទរកថា បង្ហាញអំពីក្រុមហ៊ុនអាស៊ីតុងជីង និងក្រុមហ៊ុនឆ្នោតសេដ្ឋី ដូចជារបាយការណ៍សង្ខេបឆ្នាំ២០១៨ និងផែនការណ៍សំរាប់ឆ្នាំថ្មី២០១៩នេះ និងបានថ្លែងអំណរគុណ ដល់បុគ្គលិកនិងភ្នាក់ងារនានា ចំពោះការគាំទ្រ និងទំនុកចិត្តរបស់ពួកគេ។

ចំណែកលោកអគ្គនាយកប្រធានក្រុមហ៊ុន Mr Sio Man Lok បានប្រគល់នៅវិញ្ញាបនប័ត្រ និងពានរង្វាន់សម្រាប់បុគ្គលិកឆ្នើម និងក្រុមការងារឆ្នើម ទន្ទឹមនឹងនេះ ក៏បានអរគុណចំពោះការគាំទ្រ និងការលះបង់របស់ពួកគេ ចំពោះក្រុមហ៊ុន។ ក្នុងផងដែរ ក៏មានចែកនូវវិញ្ញាបនប័ត្រ និងប្រាក់រង្វាន់សម្រាប់ភ្នាក់ងារឆ្នើម ដែលបានអញ្ជើញមកពីគ្រប់ទិសទី នៅទូទាំងប្រទេស ចំពោះការគាំទ្ររបស់ពួកគេ ចំពោះឆ្នោតសេដ្ឋីក្នុងឆ្នាំកន្លងទៅ។

ក្រុមហ៊ុនអាស៊ីតុងជីងគ្រុប គឺជាក្រុមហ៊ុន ដែរមានការចាក់ឬសគល់ជ្រៅ នៅក្នុងវិស័យវិនិយោគនៅកម្ពុជា អាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺការអភិវឌ្ឍអចលនទ្រព្យ ការចេញនិងប្រតិបត្តិឆ្នោតឡូតូ ពិគ្រោះយោបល់សេវាកម្មអាជីវកម្ម មីក្រូហិរញ្ញវត្ថុ និងឧស្សាហកម្មលក់រាយជាច្រើនទៀត។

ការចាប់រង្វាន់ធំចុងក្រោយ សំបុត្រយន្តហោះទេសចរណ៍ ទៅប្រទេសសិង្ហបុរី ៤ថ្ងៃ ៣យប់ គឺត្រូវបានផ្តល់កិត្តិយសដោយផ្ទាល់ពី Mr Johnnie និងលោក ស រដ្ឋា ជាកូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីនៅក្រសួងមហាផ្ទៃ បច្ចុប្បន្នលោកជាអនុប្រធាននាយកដ្ឋានកិច្ចការផ្ទៃក្នុង និងអន្តោប្រវេសន៍ និងជាប្រធានសម្ព័ន្ធយុវជនកម្ពុជានៅខេត្តបាត់ដំបង។

ក្រៅពីរង្វាន់ធំនេះ ក៏មាននូវរង្វាន់ ផ្សេងៗរួមមាន មាស៊ីនផ្លុំសក់ ម៉ាស៊ីនអាំងសាច់អគ្គសនី ឆ្នាំងដាំបាយអគ្គីសនី ផលិតផលគ្រឿងសំអាង ទូរទស្សន៍42inch។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិកសរុបជាង ២០០នាក់ ប្រចាំនៅប្រទេសកម្ពុជា។ កិច្ចប្រជុំប្រចាំឆ្នាំ ត្រូវបានប្រារព្ធឡើងដោយជោគជ័យ ហើយសូមជូនពរឲ្យក្រុមហ៊ុនអាស៊ីតុងជីងគ្រុប ធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្ត នៅក្នុងឆ្នាំថ្មី និងបង្កើតភាពអស្ចារ្យ៕