(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,១៣៨គ្រឿង រកឃើញល្មើសច្បាប់៩៩៤គ្រឿង(ម៉ូតូ៧៨%) អប់រំ៣៨៩គ្រឿង និងផាកពិន័យ៦០៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី៣០ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន៣,៤០៦គ្រឿង, អប់រំ២៣៤គ្រឿង និងផាកពិន័យ៤៧៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១២៥,៨៨៨គ្រឿង រកឃើញយានយន្តល្មើស២០,៨៩៧គ្រឿង(ម៉ូតូ៨០%) ក្នុងនោះអប់រំ៦,៧៤៨គ្រឿង និងផាកពិន័យ១៤,១៤៩គ្រឿង៕